តោះជិះរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ទៅលេងកម្មវិធីសង្រ្កាន្តនិងចូលឆ្នាំខ្មែរនៅខេត្តបាត់ដំបង
នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហាញអំពីទីតាំង និងពេលវេលានៃការចេញដំណើររបស់រថយន្ដក្រុង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅតាមបណ្ដាខេត្ត ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងនោះដែរ រថយន្តក្រុងដឹកជញ្ជូនសាធារណៈ ៥០គ្រឿង នឹងផ្ដល់ការដឹកជញ្ជូនឥតគិតថ្លៃទៅកាន់ខេត្តបាត់ដំបង ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកខេត្តបាត់ដំបង អាចធ្វើដំណើរតាមរថយន្តក្រុងដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី ១៣ – ១៧ ខែមេសា ឆ្នាំ ២០២៣។

ភ្នំពេញ – បាត់ដំបង
ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក
ទីតាំងចេញដំណើរ :ស្ថានីយចំណតសួនច្បារឬស្សីកែវ។
បាត់ដំបង – ភ្នំពេញ
ម៉ោងចេញដំណើរ : ០៥:៣០ នាទីព្រឹក
ទីតាំងចេញដំណើរ៖
-ចំណតរថយន្តផ្សារលើ
-បេនឡានចំណតផ្សារភូពុយ។
សូមបន្ថែមផងដែរថា ការផ្តល់ជូនការដឹកជញ្ជូនឥតគិតថ្លៃនេះក៏មានទៅតាមបណ្តាខេត្តមួយចំនួនដូចមានភ្ជាប់ជូនខាងក្រោមនេះ ៕




ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង