ព័ត៌មានជាតិ
ចាប់ពីថ្ងៃទី០១ ខែមេសា អ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាប្រភេទទាំងនេះ អាចចូលទៅក្នុងប្រទេសថៃ ដោយគ្មានទិដ្ឋាការ និងអាចស្នាក់នៅបានរយៈពេល ១៤ ទៅ ៣០ថ្ងៃ
BY Khmernote Media
April 4, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏ បានចេញសេចក្តីជូនដំណឹង ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នេះតទៅអ្នកដំណើរកាន់លិខិតឆ្លងដែនកម្ពុជាអាចចូលក្នុងប្រទេសថៃដោយគ្មានទិដ្ឋាការនិងអាចស្នាក់នៅបានត្រឹមតែ ១៤ថ្ងៃ សំរាប់លិខិតឆ្លងដែនធម្មតា និង ៣០ថ្ងៃ សំរាប់លិខិតឆ្លងដែនការទូតនិងលិខិតឆ្លងដែនផ្លូវការ។

ក្នុងករណីមានបំណងស្នាក់នៅរយៈពេលវែង ត្រូវស្នើសុំទិដ្ឋាការជាមុននៅស្ថានទូតថៃ ទីក្រុងភ្នំពេញ មុនធ្វើដំណើរមកកាន់ប្រទេសថៃ ៕
