ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងសាធារណការ ប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ«ក» និងក្របខ័ណ្ឌ«ខ» ចំនួន ៨១កន្លែង

    BY Khmernote Media April 5, 2023
    ឱកាសល្អ! ក្រសួងសាធារណការ ប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌ«ក» និងក្របខ័ណ្ឌ«ខ» ចំនួន ៨១កន្លែង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣។

    ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការ ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនឆ្នាំ២០២៣ សម្រាប់ក្របខ័ណ្ឌក និងក្របខ័ណ្ឌខ ដូចខាងក្រោម៖

    I. ថ្នាក់ជាតិចំនួន ៨១ កន្លែង៖ អង្គភាពជ្រើសរើសក្របខ័ណ្ឌ រួមមាន៖

    ១. អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ចំនួន ០៦ កន្លែង

    ២. អគ្គនាយកដ្ឋានផែនការ និងគោលនយោបាយ ចំនួន ០៣ កន្លែង

    ៣. អគ្គនាយកដ្ឋានបច្ចេកទេស ចំនួន ០៦ កន្លែង

    ៤. អគ្គនាយកដ្ឋានសាធារណការ ចំនួន ០៦ កន្លែង

    ៥. អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ចំនួន ០៤ កន្លែង

    ៦. អគ្គនាយកដ្ឋានភស្ដុភារកម្ម ចំនួន ០៤ កន្លែង

    ៧. អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ចំនួន ៤០ កន្លែង

    ៨. វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន ១០ កន្លែង

    ៩. នាយកដ្ឋានផ្លូវដែក ចំនួន ០២ កន្លែង ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT ​

    Share This Post: