ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ បានជួយពលរដ្ឋខ្មែរ​ ០៧នាក់ ដែលត្រូវគេបោកឱ្យទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស (ត្រីកោណមាស) ឱ្យបានត្រឡប់ទៅស្រុកកំណើតវិញ

    BY Khmernote Media April 5, 2023
    ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ បានជួយពលរដ្ឋខ្មែរ​ ០៧នាក់ ដែលត្រូវគេបោកឱ្យទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស (ត្រីកោណមាស) ឱ្យបានត្រឡប់ទៅស្រុកកំណើតវិញ

    យោងតាមការចុះផ្សាយរបស់ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ កាលពីថ្ងៃទី០១ ខែមេសា ឆ្នំា២០២៣ បានឱ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេបានសហការ និងសម្របសម្រួលជាមួយអាជ្ញាធរព្រំដែនឡាវ-កម្ពុជា (ច្រកទ្វារព្រំដែនអន្តរជាតិណងណុកខៀន-ត្រពំាងគ្រៀល) ដើម្បីជួយសម្រួលដល់ពលរដ្ឋខ្មែរចំនួន ០៧នាក់ ឱ្យបានត្រឡប់មកស្រុកកំណើតវិញ។

    ពលរដ្ឋចំនួន ០៧ នាក់ ក្នុងនោះមានស្រី ០១នាក់ ត្រូវបានបោកបញ្ឆោតឱ្យទៅធ្វើការងារនៅតំបន់សេដ្ឋកិច្ចពិសេស (ត្រីកោណមាស) ស្រុកតុនភើង នៃខេត្តបរកែវ (ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា និងថៃ) ប៉ុន្តែបច្ចុប្បន្នត្រូវបានជួយឱ្យត្រឡប់ទៅស្រុកកំណើតនៅប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ៕

    ប្រភព៖ ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ

    Share This Post: