អបអរសាទរ! ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្លិបកីឡាបាល់ទះខេត្តសានតុង ប្រទេសចិន ដោយលទ្ធផល ៣-១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នាល្ងាចថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ព្រមទាំងលោកតំណាងក្លិបបាល់ទះខេត្តសានតុង បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកួតបាល់ទះមិត្តភាពអន្តរជាតិក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្លិបកីឡាបាល់ទះខេត្តសានតុង ប្រទេសចិន នៅសាលបាល់ទះក្នុងវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

ការប្រកួតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាសហព័ន្ធកីឡាបាល់ទះកម្ពុជា និងទស្សនិកជនចូលរួមយ៉ាងច្រើនកុះករផងដែរ។ ការប្រកួតនៅម្សិលមិញនេះ បានធ្វើឡើងយ៉ាងស្វិតស្វាញ ដោយក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះដោយបច្ចេកទេសទៅលើក្លិបកីឡាបាល់ទះខេត្តសានតុង ដោយលទ្ធផលបច្ចេកទេស ៣សិត ទល់នឹង១សិត៕









ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police