ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការចំនួន ២រូប ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ
BY Khmernote Media
April 6, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ព្រាប កុយវឌ្ឍនៈ ជាអភិបាលក្រុងឧដុង្គម៉ែជ័យ និងលោក មួង ធី ជាអភិបាលស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកំពង់ស្ពឺ ដូចមានរាយនាមខាងក្រោម៖
១- លោក មួង ធី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាល ស្រុកសាមគ្គីមុនីជ័យ។
២- លោក ព្រាប កុយវឌ្ឍនៈ ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាល នៃគណៈអភិបាល ក្រុងឧដុង្គម៉ែជ័យ។
