ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន និងតែងតាំងអភិបាលក្រុងអរិយក្សត្រ និងស្រុកកោះធំ

    BY Khmernote Media April 7, 2023
    សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន និងតែងតាំងអភិបាលក្រុងអរិយក្សត្រ និងស្រុកកោះធំ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យផ្ទេរភារកិច្ច លោក អេង សុវិចិត្រ ពីអភិបាលស្រុកកោះធំ ទៅជាអភិបាលក្រុងសំពៅពូន ខេត្តកណ្ដាល។

    មាត្រា១៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្ទេរភារកិច្ចលោក អេង សុវិចិត្រ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ពីអភិបាល នៃគណៈអភិបាលស្រុក កោះធំ ទៅជាអភិបាល នៃគណៈអភិបាលក្រុងសំពៅពូន ខេត្តកណ្តាល។

    មាត្រា២៖ តែងតាំងមន្ត្រីរាជការចំនួន ០២រូប ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក នៃខេត្តកណ្តាល ដូចមានរាយនាមខាងក្រោម៖

    ១- លោក ចាន់ តារា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលក្រុងអរិយក្សត្រ
    ២- លោក ឆែ វណ្ណឌី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលស្រុកកោះធំ។

    មាត្រា៣៖ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ៕

    ប្រភព៖ ​ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: