ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឌិន សុមេធារិទ្ធ ចេញសារសូមអភ័យទោសចំពោះសម្ដីមិនទំនងកន្លងមក ដែលប៉ះពាល់ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ

    BY Khmernote Media April 7, 2023
    លោក ឌិន សុមេធារិទ្ធ ចេញសារសូមអភ័យទោសចំពោះសម្ដីមិនទំនងកន្លងមក ដែលប៉ះពាល់ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ

    រាជធានីភ្នំពេញ៖ លោក ឌិន សុមេធារិទ្ធ ដែលជាប្រធានសមាគមសណ្ឋាគារកម្ពុជា (CHA) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានចេញសារខមាទោស និងសូមអភ័យទោស ដោយសុចិតចំពោះសម្ដីមិនទំនងកន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។

    នៅក្នុងលិខិតរបស់លោក ឌិន សុមេធារិទ្ធ បានរៀបរាប់ថា៖ សារខមាទោស! សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ អ្នកគ្រូ លោកគ្រូ អស់លោក លោកស្រី នាង កញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជាទីសក្ការៈ ជាគោរព និងជាទីរាប់អាន។ ជាបឋម ខ្ញុំព្រះករុណា ខ្ញុំបាទ ឌិន សុមេធារិទ្ធ សូមលំឱនកាយលើកដៃប្រណម សូមខមាទោស ចំពោះរាល់ពាក្យពេចន៍ដែលខ្ញុំព្រះករុណា ខ្ញុំបាទបានថ្លែងលើសលស់កន្លងមក ដែលនាំឱ្យប៉ះពាល់អារម្មណ៍ ដល់គ្រូបង្រៀន និងបងប្អូនជនរួមជាតិ។ នោះពិតជាកំហុសរបស់ព្រះករុណាខ្ញុំ ខ្ញុំបាទ ដែលមិនត្រូវលើកឡើង បែបនេះឡើយ។ ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទ ដែលមានដើមកំណើតពីត្រកូលកសិករ ហើយបានរៀនសូត្រចេះដឹងពី អ្នកគ្រូ លោកគ្រូ ខ្ញុំព្រះករុណា ខ្ញុំបាទ ពិតជាសូមអភ័យទោស ដោយសុចិតចំពោះសម្ដីមិនទំនងកន្លងមក។

    ខ្ញុំព្រះករុណា ខ្ញុំបាទសង្ឃឹមថា សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោក ស្រី នាងកញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជាពិសេសអ្នកគ្រូ លោកគ្រូ ពិតជាអភ័យទោសដល់ខ្ញុំព្រះករុណា ខ្ញុំ បាទ ចំពោះកំហុសឆ្គងនេះ ហើយខ្ញុំព្រះករុណា ខ្ញុំបាទនឹងព្យាយាមមិនឱ្យមានកំហុសបែបនេះកើតឡើងជាថ្មី ឡើយ។ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល សម្តេចពុក មានគតិដ៏មានតម្លៃក្នុងការប្រើប្រាស់ពាក្យពេចន៍ទៅកាន់ មហាជន។ សម្តេចពុក ពិតជាមានគតិបណ្ឌិតដែលត្រូវតែគោរពប្រតិបត្តិ។

    ឆ្លៀតឱកាសនេះដែរ ខ្ញុំព្រះករុណា ខ្ញុំបាទ សូមបួងសួងដល់ទេវតា តាមជួយថែរក្សា សម្ដេច ទ្រង់ ឯក ឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ពុកម៉ែ បងប្អូនជនរួមជាតិ ជាពិសេសអ្នក គ្រូ លោកគ្រូ សូមប្រកបដោយពុទ្ធពរគ្រប់ប្រការ និងមានសិរីសួស្ដីក្នុងឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងគ្រាប្រទេសមាន សុខសន្តិភាព៕

    ប្រភព៖ Somethearith Din

    Share This Post: