ក្រសួងមុខងារសាធារណៈ តម្រូវឱ្យបើកប្រាក់ខែជូនមន្ត្រីរាជការស៊ីវិលលើកទី១ សម្រាប់ខែឧសភា ឱ្យបានមុនដំណាច់ខែមេសា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ស្ដីពីការបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែឧសភា ឆ្នាំ២០២៣។

គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្ស លើកទី១ សម្រាប់ខែឧសភា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែមេសា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្ស សម្រាប់ខែ មិថុនា ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន។
ក្រសួងមុខងារសាធារណៈសង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត លោក លោកសី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ ចូលរួមសហការ អនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពតាមការគួរ ៕
ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia