CHARLES & KEITH ចាប់បើកហាងថ្មីនៅផ្សារទំនើបអ៉ីអនម៉លមានជ័យ
- BY
- Liny Chan
- April 8, 2023
ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – CHARLES & KEITH ដែលជាម៉ាកយីហោដែលមហាជនតែងតែឆ្ពោះរកសម្រាប់ម៉ូតទាន់សម័យ បានបង្ហាញនូវរចនាម៉ូតហាងថ្មីនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៉ីអនម៉លមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ នេះជាការចាប់បើកទីតាំងទី៦ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។

ដោយរក្សាសញ្ញាសម្គាល់នៃសោភ័ណភាពម៉ាកយីហោ CHARLES & KEITH ហាងថ្មីនេះបានរួមបញ្ចូលនូវរចនាលម្អរាងខ្សែកោងនៅជុំវិញហាង ពីលើរចនាពណ៌ស្រាលនិងការរៀបចំតាមលំដាប់។ រចនាឡើងក្នុងគោលបំណងឲ្យក្លាយជាកន្លែងមួយដែលអតិថិជនអាចសម្រាកនិងរីករាយជាមួយនឹងទំនិញក្នុងហាង ហាងថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវភាពដកថយពីសំលេងរំខានពីពិភពខាងក្រៅ ដោយលើកយកវិធីសាស្រ្តដែលអនុញ្ញាតឲ្យភាពស្រស់ស្អាតនៃវត្ថុធាតុដើមរបស់ទំនិញលេចធ្លោចេញក្រៅ។ លើសពីនេះ ហាងមានការរួមបន្ថែមជាមួយនឹងគ្រឿងបរិក្ខារអាលុយមីញ៉ូមស្រោប កម្រាលថ្ម និងជើងទម្រធ្វើពីថ្មម៉ាបពណ៌ស។ ការតុបតែងដ៏ថ្លៃថ្នូរនិងប្រណិតនេះបានបំពេញបន្ថែមលើផលិតផលដ៏ទាន់សម័យនិងទាក់ទាញរបស់ម៉ាកយីហោ រួមទាំងផលិតផលលំដាប់ថ្នាក់ខ្ពស់ CHARLES & KEITH Collection ផងដែរ។

ដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ដ៏វិសេស គ្រប់ផ្នែករបស់ហាងនេះមានបញ្ជូលនូវអារម្មណ៍ប្លែកខុសៗគ្នា។ ពីទ្រនាប់ជើងនិងកាបូប ទៅដល់គ្រឿងលម្អប្រចាំថ្ងៃ អតិថិជនទាំងអស់អាចទស្សនាផលិតផលដ៏ចម្រុះ និងស្វែងយល់ពីនិន្នាការចុងក្រោយបង្អោះក្នុងសម័យបច្ចុប្បន្នកាលបាន នៅក្នុងខណៈពេលដែលកំពុងរីករាយជាមួយនឹងសេវាកម្មដ៏ល្អនៅក្នុងហាង។

អាសយដ្ឋានហាង និងម៉ោងដំណើរការ៖
CHARLES & KEITH អ៊ីអនម៉លមានជ័យ
ទីតាំងលេខ G-012 ជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអនម៉លមានជ័យ។
លេខទូរស័ព្ទទំនាក់ទំនង៖ +855 93 435 777
ម៉ោងដំណើរការ៖ ៩ព្រឹក ដល់១០ល្ងាច (រៀងរាល់ថ្ងៃ)

សម្រាប់ការផ្សព្វផ្សាយ៖
CHARLES & KEITH Press Office
លេខទូរស័ព្ទទំនាក់ទំនង៖ +65 6590 7700
អ៊ីមេល: PublicRelations@charleskeith.com
អំពី CHARLES & KEITH
CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបបច្ចុប្បន្នភាព។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបំផុសឡើងភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះនិន្នាការសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវ ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
តាមការបោះយុថ្កាដោយគោលតម្លៃចំនួនបួនរបស់ម៉ាកយីហោ (ពិសោធន៍ ទាក់ទាញ តម្រៀប និងទាន់សម័យ) CHARLES & KEITH មានគោលបំណងអបអរសាទរនិងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប។








- Share This Post:






