PR

ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានបើកសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS

BY
Liny Chan
April 10, 2023

នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជីផ្លាស ឯ.ក បានរៀបចំពិធីសម្ពោធជាផ្លូវការនៃកម្មវិធីទិញទំនិញអនឡាញ “AEON MALL PLUS” នៅផ្សារទំនើប អ៉ីអន ម៉ល មានជ័យ ជាន់ផ្ទាល់ដី (Icon Plaza) បានយ៉ាងជោគជ័យ។ គោលបំណងគឺដាក់ឲ្យអតិថិជនអាចប្រើប្រាស់សេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់គោលនយោបាយ OMO (Online Merge Offline) នៅក្នុងអាជីវកម្មរបស់ប្រទេសកម្ពុជា ថែមទាំងផ្តល់ជូននូវបទពិសោធន៏ថ្មីៗក្នុងការទិញទំនិញ ជាងនេះទៅទៀត កម្មវិធី AEON MALL PLUS ជាកន្លែងសម្រាប់តភ្ជាប់ការបញ្ជារទិញតាមរយៈប្រព័ន្ធអនឡាញ និងក្រៅបណ្តាញ ដែលក្នុងនោះក៏មានផលិតផលដែលអាចធ្វើការបញ្ជារទិញទំនិញរវាងកម្មវិធី AEON MALL PLUS និងផ្សារទំនើប អ៉ីអន ម៉ល ទាំងបីសាខា។

មុខងារ និង លក្ខណៈពិសេស នៃ AEON MALL PLUS
• ស្វែងរកទិញផលិតផលមួយចំនួនពីហាងឯកទេសក្នុងផ្សារទំនើបទាំងបី តាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិច។
• ក្រោយការបញ្ជាទិញផលិតផលអាចធ្វើការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនផ្ទាល់ ឬអាចមកទទួលដោយផ្ទាល់តាមបញ្ជរទទួលទំនិញនៅក្នុងផ្សារទំនើប អ៉ីអន ម៉ល គ្រប់សាខា។
• ដំណើរការរហ័សចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃផ្សារទំនើបទាំងបី និងព្រឹត្តិការណ៍ថ្មីៗ។

ក្រៅពីកម្មវិធី AEON MALL PLUS យើងក៏មាន Showroom សម្រាប់ដាក់តាំងគំរូផលិតផល នៅ ផ្សារ ទំនើប អ៉ីអន ម៉ល មាន ជ័យ ដូចជា ស្រាជប៉ុន កែវជប៉ុនគុណភាពខ្ពស់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដើម្បីអោយអតិថិជនបានស្គាល់និងពិនិត្យមើលគុណភាពផលិតផល ដោយការស្កែនតំណភ្ជាប់កូដ (QR Code) ទៅកាន់គេហទំព័រប្រព័ន្ធអេឡិចត្រូនិច ដើម្បីអាចធ្វើការបញ្ជារទិញផលិតផលបានភ្លាមៗ។

បច្ចុប្បន្ននេះសេវាកម្មបញ្ជារទិញតាមរយៈប្រព័ន្ធអេឡិចត្រូនិច AEON MALL PLUS កំពុងបានដំណើរការគ្របដណ្ដប់លើតំបន់ដែលបានកំណត់ទូទាំងរាជធានីភ្នំពេញ ហើយនិងបន្តពង្រីកសេវាកម្មនេះជាបណ្តើរៗគ្រប់តំបន់នៅក្នុងប្រទេសកម្ពុជា។

ដើម្បីអបអរសាទរការបើកដំណើរការសេវាពេញលេញនៃកម្មវិធីទិញទំនិញអនឡាញ AEON MALL PLUS អតិថិជនទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃនិងការផ្តល់ជូនពិសេសផ្សេងៗទៀត។

Share This Post: