ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍តំណាងស្ថាប័ន Guinness World Records មកដល់ក្រុងសៀមរាប ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក”

    BY Khmernote Media April 11, 2023
    ឯកឧត្តម ហ៊ុន ម៉ានី ស្វាគមន៍តំណាងស្ថាប័ន Guinness World Records មកដល់ក្រុងសៀមរាប ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក”

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។

    សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។​ ដូច្នេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: