សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង ៥នាក់ បន្ទាប់ពីបង្កភាពអនាធិបតេយ្យ ធ្វើឱ្យយុវជន ២នាក់រងរបួស ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ
ក្រុងតាខ្មៅ៖ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ក្មេងពាល ៥នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីបានប្រើអំពើហិង្សាលើយុវជនពីររូប បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចខាងមុខហាងកាហ្វេ អេហ្សូតិច ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

*ស្តីពីករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី
-នៅចំណុច៖ ផ្លូវ១០៥ កែង២០៧ មុខហាងអេសូទិចភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ០២នាក់៖
១-ឈ្មោះ គួរ គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ (មានរបួសស្នាមពកក្បាល)។
២-ឈ្មោះ ញ៉ៅ និធិ ភេទប្រុស អាយុ ១៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (មានរបួសស្នាមរយះក្បាលខាងក្រោយ) ។
*ជនសង្ស័យមានចំនួន ១០នាក់រួមមាន៖
១-ឈ្មោះ ព្រហ្ម អេរិក ភេទប្រុស អាយុ១៣ឆ្នាំ (១៩-០៤-២០០៩)ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិស្វាយព្រំុត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល (មិនបានឃុំខ្លួនត្រូវបានអនុញ្ញាតអោយឪពុកម្តាយធានាយកទៅអប់រំបន្តនៅលំនៅដ្ឋាន)។
២-ឈ្មោះ សាន ចក្រានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៣-ឈ្មោះ ធី រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។
៤-ឈ្មោះ គង់ ចន្ទ័តារារត្ន័ អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
៥-ឈ្មោះ វន លីហេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ (ឃាត់ខ្លួន)។
៦-ឈ្មោះ សូត្រ ស៊ីរ៉ាឌែម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ៖ សិស្ស ទីលំនៅភូមិ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
*អ្នកទាំង៦នាក់គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។
៧-ជនសង្ស័យ០៤នាក់ទៀតមិនស្គាល់ឈ្មោះ (គេចខ្លួន) ។
**វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿងNex ពណ៌ស ស្លាកលេខភ្នំពេញ១KB៦៧៩១។
២-ម៉ូតូ០១គ្រឿងscoopy ពណ៌ស ស្លាកលេខភ្នំពេញ១JB៤៦១៨។
៣-ម៉ូតូ០១គ្រឿងscoopy ពណ៌ស ស្លាកលេខភ្នំពេញ១IO៨៧០៣។
៤-ទូរស័ព្ទចំនួន៥គ្រឿង(ម៉ាកiphone) ។
**** សភាពនៃរឿងហេតុ
កាលពីវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះបានជិះម៉ូតូមកលេងបាតម្សៅ និងគុបទឹកនៅចំណុចខាងលើ ជួនពេលនោះក៏ជួបនិងក្រុមជនសង្ស័យក៏បាននាំគ្នាមកលេងប៉ាតម្សៅនិងគប់ទឹកផងដែរ។ តែពេលនោះក្រុមជនសង្ស័យបានស្គាល់មុខក្រុមជនរងគ្រោះថាធ្លាប់វាយក្រុមរបស់ខ្លួនពីមុនមក ទើបកើតជាទំនាស់គ្នាឡើង ដោយក្រុមជនសង្ស័យមានគ្នាច្រើនបាននាំគ្នាដកខ្សែក្រវ៉ាត់ មួកការពារនិងដុំថ្មព្រួតវាយទៅជនរងគ្រោះចំនួន២នាក់ បណ្តាលអោយជនរងគ្រោះម្នាក់បែកក្បាលខាងក្រោយនិងម្នាក់ទៀតពកក្បាល ចំណែកក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់ទៅ។
ក្រោយកើតហេតុរួច ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចេញអន្តរាគមន៍ដេញចាប់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ បញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរនិងចាត់ការតាមនិតិធីតែម្តង។ បច្ចុប្បន្នក្រុមជនសង្ស័យបានបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តកណ្តាល រួចរាល់ ៕








ប្រភព៖ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ – Police Inspectorate Of Takhmao Town