ដើម្បីធ្វើការលើកទឹកចិត្តដៃគូដឹកជញ្ចូនរបស់ខ្លួនក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ក្រុមហ៊ុន foodpanda នឹងរៀបចំយុទ្ធនាការ Double Tipping Day !
- BY
- Liny Chan
- April 12, 2023
ចង់ដឹងអត់ថានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន foodpanda នឹងរៀបចំយុទ្ធនាការអ្វីពិសេស? ក្រុមហ៊ុន foodpanda នឹងរៀបចំយុទ្ធនាការមួយឈ្មោះថា Double Tipping Day នៅក្នុងថ្ងៃទី 17 មេសា ឆ្នាំ 2023 ក្នុងគោលបំណងចែករំលែកក្តីស្រឡាញ់ និង ថ្លែងអំណរគុណទៅដល់ការខិតខំរបស់ដៃគូដឹកជញ្ជូនក្នុងការផ្តល់សេវាកម្មដោយភាពអត់ធ្មត់។
តែក្រុមហ៊ុន foodpanda នឹងធ្វើអ្វីខ្លះនៅថ្ងៃ Double Tipping Day? ដើម្បីធ្វើការលើកទឹកចិត្តគូដឹកជញ្ចូនរបស់ខ្លួនដែលតែងតែខិតខំប្រឹងប្រែងបន្តដំណើរជាមួយ foodpanda រហូតមក ក្រុមហ៊ុននឹងផ្តល់ជូនលុយទ្វេដងទៅលើប្រាក់លើកទឹកចិត្ត (ធីប) ដែលពួកគាត់ទទួលបានពីអតិថជន។

មានន័យថានៅក្នុងថ្ងៃទី 17 មេសា ឆ្នាំ 2023 ខាងមុខនេះ រាល់ប្រាក់លើកទឹកចិត្ត (ធីប) ដែលអតិថជនធ្វើការផ្តល់ទៅកាន់ដៃគូដឹកជញ្ជូននៅក្នុងកម្មវិធីទូរស័ព្ទ foodpanda ពួកគាត់នឹងទទួលបានទឹកប្រាក់នោះទ្វេដង។ ប្រសិនបើអតិថិជនធ្វើការផ្តល់ប្រាក់លើកទឹកចិត្ត (ធីប) ចំនួន $1 ទៅកាន់ដៃគូដឹកជញ្ជូន បុគ្គលម្នាក់នោះនឹងទទួលបានទឹកប្រាក់ពីក្រុមហ៊ុន foodpanda ចំនួន $1 បន្ថែមពីលើនោះ។ គួរបញ្ជាក់ផងដែរថា អតិថជន foodpanda អាចផ្តល់ជូនប្រាក់លើកទឹកចិត្ត (ធីប) ចាប់ពី $0.25 $0.50 $0.75 រហូតដល់ $1 នៅក្នុងមួយជើងទៅកាន់ដៃគូដឹកជញ្ជូន។
ម៉្យាងទៀត នាថ្ងៃទី 5 ខែ មេសា ឆ្នាំ 2023 ក្រុមហ៊ុន foodpanda ក៏បានចូលរួមលើកកម្ពស់ការចូលរួមក្នុងសកម្មភាពសង្គម និង ចែករំលែកក្តីស្រលាញ់និងស្នាមញញឹមដល់កុមារចំនួន ៧៤ នាក់នៅក្នុងមណ្ឌលកុមារកំព្រាកុលាបទី៤ផងដែរ។

កុមារទាំងនេះជាកុមារកំព្រាក្រីក្រគ្មានទីពឹង ជាកុមារងគ្រោះដោយសារអំពើរហឹង្សាក្នុងគ្រួសារ ត្រូវអាណាព្យាបាលបោះបង់ចោល និងរងការរំលោភបំពានផ្សេងៗ ដូច្នេះហើយតម្រូវអោយបិទមុខពួកគាត់ដើម្បីរក្សាសិទ្ធិ។

ដោយក្តីអាណិតអាសូរ ក្រុមការងាររបស់ foodpanda រួមជាមួយនិងហាងដៃគូដូចជា KFC, Pasta Corner, Kampot Crab Fried Rice និង Hapinez Coffee and Bubble Tea បានចុះទៅកាន់មជ្ឈមណ្ឌលផ្ទាល់ ដើម្បីធ្វើការសំណេះសំណាលជាមួយក្មេងៗ ដែលស្នាក់នៅទីនោះ រួមទាំងបាននាំយកកញ្ចប់សប្បុរសធម៌ដែលមាន សម្ភារៈសិក្សា និង ចំណីអាហារដូចជា៖
– សៀវភៅសរសេរចំនួន 200ក្បាល
– ស្ទីកគ័រចំនួន 200
– តុក្កតា Pau Pau ចំនួន 20
– ម៉ាស់ចំនួន 100 ប្រអប់
– ថង់យួរចំនួន 200
– ភីស្សាចំនួន 20 ប្រអប់
– បាយប្រអប់ចំនួន 120 ប្រអប់
– ភ្លៅមាន់ ដំឡូង និងទឹកក្រូច ចំនួន 120 ឈុត
– ភេសជ្ជៈចំនួន 120 កែវ
– ទឹកដោះគោម្សៅ ខោទឹកនោម និងសម្ភារៈមួយចំនួនទៀត។

ទាំងនេះគឺជាយុទ្ធនាការដែលក្រុមហ៊ុន foodpanda បានរៀបចំឡើងក្នុងឱកាសចែករំលែកក្តីស្រលាញ់ និង អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនិងហាងដៃគូរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុន foodpanda ក៏សូមថ្លែងអំណរគុណដល់ហាងដៃគូសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លា ដែលតែងតែចូលរួមជួយដល់សង្គមវិញតាមរយៈកម្មវិធីសុប្បរសធម៌របស់ក្រុមហ៊ុន foodpanda។
អ្វីដែលកាន់តែពិសេសស និងដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួននោះគឺ ក្រុមហ៊ុនfoodpanda នឹងបន្ថែមនូវសេវាកម្មថ្មីៗចំនួន 2 បន្ថែមទៀតដូចជា៖
ទី1 ដោយសារតែតម្រូវការក្នុងការដឹកជញ្ជូនម្ហូបអាហារ ទំនិញផ្សេងៗមានការកើនឡើងសម្រាប់ក្រុងព្រះសីហនុ ក្រុមហ៊ុនបានបន្ថែមម៉ោងសេវាកម្មរហូតដល់ម៉ោង 2:00 ទៀបភ្លឺចាប់តាំងពីថ្ងៃទី 1 មីនា 2023។ សម្រាប់អតិថិជនដែលចូលចិត្តអាហារសម្រន់នៅពេលរាត្រី ក្នុងពេលឆាប់ៗខាងមុខនេះចាប់ពីថ្ងៃទី 1 ខែឧសភា តទៅ ក្រុមហ៊ុននឹងពង្រីកក៏ដូចជាបន្ថែមម៉ោងសេវាកម្មរបស់ខ្លូនរហូត ដល់ម៉ោង 2:00 ទៀបភ្លឺសម្រាប់ទីក្រុងភ្នំពេញផងដែរ ។

ទី2 នៅថ្ងៃទី 25 ខែមេសាខាងមុខនេះ ក្រុមហ៊ុននឹងណែនាំនូវសេវាកម្មថ្មីមួយដែលមានឈ្មោះថា pandasend ដោយអាចផ្ញើជាកញ្ចប់ឥវ៉ាន់ ឬឯកសារផ្សេងៗ ពីអតិថិជនម្នាក់ទៅម្នាក់ទៀតបានយ៉ាងងាយស្រួល រហ័ស សុវត្ថិភាព និងតម្លៃសមរម្យ។ សម្រាប់សេវាកម្មនេះដែរ អតិថិជនទាំងអស់អាចប្រើប្រាស់បាន នៅលើកម្មវិធីទូស័ព្ទដៃ (App) របស់ foodpanda ផ្ទាល់។
កាន់តែពិសេស! foodpanda មានការផ្តល់ជូនអតិជននូវការប្រូម៉ូសិនជារៀងរាល់ថ្ងៃមានដូចជា ទិញ 1 ថែម 1 និងបញ្ចុះតម្លៃរហូតដល់ 50% តាមហាងជាច្រើននៅលើ App របស់ foodpanda ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda https://www.foodpanda.com.kh ឬ ទាញយក App តាមរយៈ App Store និង Google Pay សូមប្រើលេខកូដ “HELLOPANDA” ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពី foodpanda ។


- Share This Post:






