ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កម្ពុជាបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេនៅលើពិភពលោក» ចំនួន៣,៩១៧,៨០៥ បេះដូង

    BY Khmernote Media April 11, 2023
    អបអរសាទរ! កម្ពុជាបានបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេនៅលើពិភពលោក» ចំនួន៣,៩១៧,៨០៥ បេះដូង

    ខេត្តសៀមរាប៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការកំណត់ត្រាពិភពលោក(Guinness world record) បានប្រកាសថា កម្ពុជាជាប្រទេសដែលមានអ្នកចូលរួមបត់បេះដូង បានចំនួនបេះដូងច្រើនជាងគេនៅលើពិភពលោក។ កម្ពុជាបំបែកកំណត់ត្រាពិភពលោកថ្មី តាមរយៈការបត់បេះដូងដែលមានចំនួនរហូតដល់ ៣,៩១៧,៨០៥បេះដូង។ តួលេខនេះគឺបំបែកកំណត់ត្រាចាស់របស់អង់គ្លេសដែលកាលពីឆ្នាំ២០១៩ មានចំនួន ៥៣,៧០៤ បេះដូង។

    បន្ទាប់ពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទី រួចមក បេះដូងក្រដាស ត្រូវបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត។ បេះដូងក្រដាសដែលបានបត់ឡើងដោយដៃប្រជាពលរដ្ឋកម្ពុជានាពេលនេះ មិនត្រឹមតែដើម្បីបំបែកឯតទគ្គកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាទឹកចិត្តនៃក្តីស្រឡាញ់របស់ពលរដ្ឋកម្ពុជា អបអរសាទរកម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ៕

    Share This Post: