PR

ស្មាតហ្វូន V27 Series អាចកម្ម៉ង់ Blind Order ជាផ្លូវការបានហើយ ពីថ្ងៃនេះដល់ថ្ងៃទី១៩ មេសាជាមួយកាដូថែមជូនជាច្រើនពីក្រុមហ៊ុន vivo Cambodia

BY
Liny Chan
April 12, 2023

ក្នុងឱកាសអបអរបុណ្យចូលឆ្នាំខ្មែរ vivo Cambodia នៅទីបំផុតបានសម្រេចបង្ហាញរូបរាង V27 Series ជាផ្លូវការហើយ ជាមួយនឹងការប្រកាសពិសេសដាក់ឱ្យអតិថិជនអាចកម្ម៉ង់ទុកមុន (Blind Order) ផ្តល់កាដូជាច្រើន លើកនេះធានាថាពិតជាជាប់ចិត្តទៀតហើយ សម្រាប់អតិថិជនទាំងអស់គ្នា។

ស្មាតហ្វូនត្រកូល V Series តែងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនារូបរាងស្តើងជាមួយគែមរាបស្មើរ ទម្ងន់ស្រាល ពេលនេះលេចចេញម៉ូឌែលថ្មី vivo V27e | V27 5G ជាមួយរូបរាងដ៏ទាក់ទាញ ការមេរ៉ាមានបច្ចេកវិទ្យាថតរូបថ្មី ប្រព័ន្ធភ្លើងជំនួយ Aura Light Portrait ដែលមានពាក្យស្លោកថា៖ បង្ហាញសម្រស់អ្នកជាមួយ Aura Portrait។

ក្នុងឱកាសអបអរចូលឆ្នាំខ្មែរខាងមុខនេះ vivo Cambodia ផ្តល់ជូនអតិថិជនទាំងអស់គ្នាទូទាំង ប្រទេសកម្ពុជា អាចកម្ម៉ង់ (Blind Order) ចាប់ពីថ្ងៃទី 12 – 19 ខែមេសា ឆ្នាំ 2023 នៅតាមបណ្តាហាងទូរស័ព្ទដែលមានតាំងលក់ផលិតផល vivo ទូទាំងខេត្តក្រុង រាជធានី ដើម្បីទទួលបានការថែមជូនដ៏អស្ចារ្យដូចជា៖

+កម្ម៉ង់ (Blind Order) V27 5G លោកអ្នកនឹងទទួលបាន៖
Bluetooth speaker 1 + Power Bank 1 + ស្គ្រីនការពារ 1 + ការធានាលើអេក្រង់រយះពេលដល់ទៅ 6ខែ កាន់តែពិសេសទទួលបានស៊ីម Smart Bronze 1 ភ្លាមៗផងដែរ ។

+កម្ម៉ង់(Blind Order) V27e លោកអ្នកនឹងទទួលបាន
Bluetooth speaker 1 + Power Bank 1 ពិសេសទទួលបានស៊ីម Smart Bronze 1 ភ្លាមៗផងដែរ ។

កាមេរ៉ាបច្ចេកវិទ្យាថ្មី Aura Light លើស្មាតហ្វូនស៊េរីថ្មីរបស់ vivo V27e | V27 5G ជាបច្ចេកវិទ្យាថ្មីចុងក្រោយបំផុត ប្លែក និងទំនើបបំផុតក្នុងវិស័យកាមេរ៉ាស្មាតហ្វូន សមត្ថភាពផ្តល់កម្រិតពន្លឺដោយឆ្លាតវៃ ជាពន្លឺជំនួយនៅទីងងឹត ឬទីខ្សោយពន្លឺ។

ចំពោះ V27e មានការរចនាគែមរាបស្មើ 2.5D មានអេក្រង់ជាប្រភេទ AMOLED ទំហំ 6.62 អ៊ីញ កម្រិតបង្ហាញ 2400×1080( Full HD+) មានអត្រា Refresh Rate 120Hz។ ចំពោះV25 5G វិញការចនាអេក្រង់ជាប្រភេទ កោង 3D + ផ្ទៃកញ្ចក់ក្រោយប្រែពណ៍ (មាននៅលើពណ៍ Emerald Green ) អេក្រង់ ជាប្រភេទ AMOLED ទំហំ 6.78 អ៊ីញ កម្រិតបង្ហាញ 2400×1080 ( Full HD+) មានអត្រា Refresh Rate 120Hz។ យើងពិតជាធ្លាប់ដឹងរួចមកហើយថា អត្រាRefresh Rate ដល់ទៅ 120Hz មានតែនៅលើទូរស័ព្ទកម្រិតកំពូលៗតែប៉ុណ្ណោះ តែពេលនេះគឺមាននៅលើ vivo V27e | V27 5G ផងដែរ។

កម្លាំងប្រតិបត្តិការម៉ាស៊ីន។ vivo V27e | V27 5G គឺដំណើការដោយបន្ទះឈីបខ្លាំង ជាមួយសមត្ថភាពប្រតិបត្តិការកម្រិតកំពូល មានជាមួយប្រព័ន្ធបន្ថយកម្តៅបានយ៉ាងរហ័ស។ តែងតែស្ថិតក្នុងការពិចារណា របស់អ្នកនិយមប្រើប្រាស់ភាគច្រើន ទៅលើតម្រូវការលេងហ្គេមកម្រិតធំៗ ដំណើរការកម្មវិធីជាច្រើនក្នុងពេលតែមួយ។

សមត្ថភាពថ្មរបស់ vivo V27 Series មានទំហំធំ សមត្ថភាពសាកត្រឺមរយៈពេល 19 នាទី ទទួលបានថ្មដល់ទៅ 50% ជាបច្ចេកវិទ្យាថ្មីសាកថ្មកាន់តែរហ័ស លែងជាកង្វល់លើថាមពលថ្ម ធានាដំណើរការកម្មវិធី នឹងលេងហ្គេមធំៗបានច្រើនម៉ោង ដោយអាចសាកថ្មមកវិញត្រឺមតែរយះពេលខ្លី។

នេះពិតជាដំណឹងគួរឲ្យរីករាយ និងរំភើបសម្រាប់អតិថិជន សម្រាប់អ្នកគាំទ្រផលិតផល vivo ទាំងអស់គ្នាដែលទទួលបាននូវការដូពីកាផ្តល់ជូនដែលមិនអាចបំភ្លេចបានក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ ជាមួយក្រុមហ៊ុន vivo។ សម្រាប់អតិថិជនដែលចង់បានកំពូលស្មាតហ្វូន V27e | V27 5G នេះសូមរួសរាន់ឡើងណា ប្រយ័ត្នខកខាននូវការផ្ដល់ជូនដ៏ពិសេសអស្ចារ្យនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកដោយផ្ទាល់នៅហាងទូរស័ព្ទដែលមានតាំងលក់ផលិតផល vivo ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ vivo Cambodia www.Facebook.com/vivoCambodia
បញ្ជាក់៖ កម្មវិធី Blind order ដ៏អស្ចារ្យនេះ គឺសម្រាប់តែការជាវក្នុងអំឡុងពេលដែលក្រុមហ៊ុនបានកំណត់តែប៉ុណ្ណោះ។

Share This Post: