ខ្មែរណូត

ស្វែងរក

  • PR

    ឆ្នាំថ្មី ជូនកាដូរថ្មីសម្រាប់ខ្លួនឯង ដើម្បីជោគជ័យថ្មី

    BY Khmernote Media February 6, 2019
    ឆ្នាំថ្មី ជូនកាដូរថ្មីសម្រាប់ខ្លួនឯង ដើម្បីជោគជ័យថ្មី

    ការរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងម្នាក់ៗ តែងតែផ្សារភ្ជាប់ជាមួយនឹងសម្ភារៈទំនើបៗ និង ទាន់សម័យដោយខានមិនបាន ហើយជារឿយៗមនុស្សយើងម្នាក់ៗ តែងតែធ្វើការលើកទឹកចិត្តខ្លួនឯង នៅក្នុងឱកាសពិសេសនានា ដែលរួមមានពិធីចូលឆ្នាំថ្មី ពិធីខួបកំណើត និងពេលបើកប្រាក់ខែជាដើម។ ជាការកត់សំគាល់របស់យើងខ្ញុំ បានរកឃើញថាក្រៅពីសំលៀកបំពាក់ ស្បែកជើង កាបូបលុយ ម៉ាកល្បីៗ ថ្មីៗសម្រាប់ជាកាដូខ្លួនឯងនោះ មនុស្សយើងតែងតែទិញទូរស័ព្ទដៃទំនើប និង ទាន់សម័យដល់ខ្លួនឯងផងដែរ ។

    ហើយអំឡុងពេលដែលពួកគេជ្រើសរើស កាដូទូរស័ព្ទដៃទំនើបសម្រាប់ខ្លួនឯងនោះ ពួកគេតែងតែចង់ដឹងពីពិសេសចំណុចមួយចំនួនពីអ្នកលក់ទូរស័ព្ទដៃទាំងនោះ ដូចជាទំហំ(Ram)នៅក្នុងទូរស័ព្ទដៃប៉ុន្មានដែរ? ពីព្រោះថាបើទំហំវាកាន់តែធំ គឺជាទីចង់បានសម្រាប់អ្នកទិញ និង មានភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធីល្អៗ និង ទំនើបពីការទាញយកApp ទាំងឡាយ ។ ហើយសំណួរជាបន្ត ថាតើទូរស័ព្ទនោះមានទំហំកាមេរ៉ា និង បច្ចេកវិទ្យាថតរូបបានច្បាស់ និង ស្អាតដែរឬទេ ? និងថាតើទូរស័ព្ទនោះអាចកាន់ថ្មបានយូរកម្រិតណា? អាចសាកថ្មបានលឿនកម្រិតណា? ជាដើម។

    នៅពេលនេះយើងខ្ញុំអាចបញ្ជាក់ជូនលោកអ្នកបានថា OPPO F9 គឺជាចំលើយដ៏សាកសមមួយសម្រាប់លោកអ្នកត្រៀមផ្តល់កាដូចំពោះខ្លួនឯង នៅក្នុងឱកាសពិសេសទាំងឡាយបានយ៉ាងអស្ចារ្យ ពីព្រោះដូចដែលលោកអ្នកបានដឹងស្រាប់ហើយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានា បានលើកឡើងអំពីគុណសម្បត្តិរបស់ម៉ូឌែលទូរស័ព្ទ F9 ដែលអាចសាកថ្ម ត្រឹមតែ៥នាទីប៉ុណ្ណោះ តែអាចនិយាយគ្នាបានរយៈពេល២ម៉ោងដោយបច្ចេកវិទ្យា VOOC និង ថតរូបបានស្រស់ស្អាតទុកជាអនុស្សាវរីយ៍ ដោយកាមេរ៉ាមុខទំហំ 25MP និង កាមេរ៉ាក្រោយភ្លោះទំហំ 16MP+2MP ដោយ Ram ទំហំ 6GB ផងដែរ ។ ឆ្នាំថ្មី ប្រើទូរស័ព្ទថ្មី ធ្វើឲ្យជីវិតកាន់តែទទួលបាននូវភាពជោគជ័យថ្មី និង ស្រស់ស្រាយ។

    សូមបញ្ជាក់ថា OPPOគឺជាក្រុមហ៊ុនទូរស័ព្ទដៃដែលកំពុងមានភាពពេញនិយម ទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើនប្រាស់ទាំងនៅក្នុងប្រទេសកម្ពុជា និង នៅលើពិភពលោក ។ ព័ត៌មានបន្ថែមសូមលោកអ្នកចូលទៅកាន់ Page Facebook របស់ OPPO: https://www.facebook.com/OPPOCAMBODIA/

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay