ព័ត៌មានជាតិ
ស្នងការខេត្តសៀមរាប ហាមដាច់ខាតលេងកាំភ្លើងបាញ់ទឹក បាញ់ចូលផ្ទៃមុខ ជាពិសេសភ្នែក និងត្រចៀក
BY Khmernote Media
April 15, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា៖

ដើម្បីចៀសវាងបញ្ហាកើតឡើងជាយថាហេតុ រាល់ការលេងកាំភ្លើងបាញ់ទឹកគ្រប់ប្រភេទហាមដាច់ខាតបាញ់ចូលផ្ទៃមុខ ជាពិសេសភ្នែកនិងត្រចៀក។ សូមជម្រាបថា នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ បានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយនៅខេត្តសៀមរាប ដែលជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទទួលភ្ញៀវទេសចរណ៍មកលេងច្រើនជាងគេ មានចំនួន ៤៣៦,៦៧៩ នាក់ ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police