ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៥ ខែមេសា អាកាសធាតុអាចកើនកម្ដៅជិត ៤០អង្សាសេ នឹងអាចមានភ្លៀងតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media April 18, 2023
    សូមប្រុងប្រយ័ត្ន! ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៥ ខែមេសា អាកាសធាតុអាចកើនកម្ដៅជិត ៤០អង្សាសេ  នឹងអាចមានភ្លៀងតិចតួច លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

    ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅមធ្យម គួបផ្សំ និងខ្យល់ប្រែប្រួល។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩ °C
    – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៦- ៣៨ °C
    – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧°C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
    – អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    អាស្រ័យ ដូចបានជម្រាបជូ​នខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: