ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចរកឃើញម៉ូតូ ៣គ្រឿង នៅបន្ទប់ជួលរបស់ជនសង្ស័យ បើប្រជាពលរដ្ឋបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខទាំងនេះ សូមទំនាក់ទំនងមកសមត្ថកិច្ច

    BY Khmernote Media April 20, 2023
    សមត្ថកិច្ចរកឃើញម៉ូតូ ៣គ្រឿង នៅបន្ទប់ជួលរបស់ជនសង្ស័យ  បើប្រជាពលរដ្ឋបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខទាំងនេះ សូមទំនាក់ទំនងមកសមត្ថកិច្ច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៣៖០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រកឃើញម៉ូតូចំនួន០៣គ្រឿង បន្ទាប់ពីចុះត្រួតពិនិត្យនៅបន្ទប់ជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

    កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្ទះលេខ០៧A បន្ទប់ជួលលេខ០៤ ផ្លូវលេខ២៧០ ក្រុមទី២៤ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាបន្ទប់របស់ជនសង្ស័យពុំស្គាល់អត្តសញ្ញាណបានជួល (គេចខ្លួនបាត់) ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៣គ្រឿង, ផ្លាកលេខម៉ូតូ ចំនួន០៤ (ភ្នំពេញ 1JB-3022, ភ្នំពេញ 1JE-7858, ភ្នំពេញ 1JC-2574, ភ្នំពេញ 1JU-7324), បន្ទះទ្រនាប់ផ្លាកលេខ ចំនួន០៥បន្ទះ, កូនសោរសម្រាប់ដោះដូរផ្លាកលេខ និងដូរគ្រឿងម៉ូតូមួយចំនួន។

    ទី១- ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន ND125N0029844។

    ទី២- ម៉ូតូម៉ាក HONDA CLICK ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន CN125K8069047។

    ទី៣- ម៉ាក HONDA DREAMC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងម៉ាស៊ីន AND125MDN 6158688។

    បច្ចុប្បន្នវត្ថុតាងខាងលើ សមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ បើប្រជាពលរដ្ឋមានបាត់ម៉ូតូដែលមានភិនភាគ និងផ្លាកលេខដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ឬ លេខទូរស័ព្ទទំនាក់ទំនង 012 560 333 ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: