អ្នកលក់ប្រកាសស្វែងរកអ្នកឈ្នះរង្វាន់ឡានលេខរៀងទី ១៤៧ មកដោះស្រាយគ្នាជាបន្ទាន់
- BY
- Liny Chan
- April 22, 2023
លោក យ៉យ យ៉ាន ដែលជាអ្នកលក់ភេសជ្ជៈ សូមប្រកាសស្វែងរក អ្នកត្រូវរង្វាន់ឡានលេខរៀងទី ១៤៧ ដែលបានទិញស្រាបៀរ Ganzberg ទៅពិសារ ហើយបានគាស់ឈ្នះរង្វាន់ធំពីស្រាបៀរ Ganzberg ១ គ្រឿងពីកន្លែងរបស់គាត់។

កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២៣ នៅម្តុំកោះពេជ្រ មានក្រុមបុរស ៣ ទៅ ៤ នាក់ បានមកទិញស្រាបៀរ Ganzberg ពីតូបរបស់គាត់ ចំនួន ៦ កំប៉ុង ស្រាប់តែរំពេចនោះ លឺសម្លេងស្រែហ៊ូថា ត្រូវរង្វាន់ធំហើយ ត្រូវរង្វាន់ធំហើយ ឡាន ឡាន ឡាន ផ្អើលពេញកោះពេជ្រ។ លោក យ៉យ យ៉ាន ដែលជាអ្នកលក់ បានសុំក្រវិលកំប៉ុងអ្នកឈ្នះមើល ឃើញថា ត្រូវរង្វាន់ឡានពិតប្រាដមែន គឺលេខរៀងទី ១៤៧ ហើយពួកបុរស ៣ ទៅ ៤ នាក់នោះក៏បានហៅអ្នកលក់គិតលុយ ហើយក៏ឡើងម៉ូតូបាត់ទៅ រហូតដល់ថ្ងៃនេះ មិនបានមកធ្វើឯកសារ នៅកន្លែងអ្នកលក់ទេ ដូច្នេះលោក យ៉យ យ៉ាន ដែលជាអ្នកលក់ សូមប្រកាសរកអ្នកឈ្នះ មកធ្វើឯកសារនៅកន្លែងគាត់ ដើម្បីគាត់ទទួលបានរង្វាន់លើកទឹកចិត្ត ពីក្រុមហ៊ុនផងដែរ។
ប៉ុន្តែបើអ្នកឈ្នះរង្វាន់ឡានលេខរៀងទី១៤៧ ពីស្រាបៀរ Ganzberg មិនមកបង្ហាញខ្លួននឹងធ្វើឯកសារនៅគាត់ទេ គាត់នឹងស្នើទៅក្រុមហ៊ុនអោយពន្យាពេលបើករង្វាន់អោយ។ បើសិនបងប្អូនណាបានស្គាល់ ជួយផ្តល់ព័ត៌មានដល់គាត់ផង តាមរយៈទូរស័ព្ទលេខ 070 755 522 និងជួយចែករំលែកព័ត៌មាននេះគ្រប់គ្នាៗផង៕

- Share This Post:






