ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ ប្រកាសបើមានអ្នកថតបុគ្គលដឹកសម្រាមចោលតាមទីសាធារណៈបាន នឹងជូនរង្វាន់ថវិកា ២០ម៉ឺនរៀល
BY Khmernote Media
April 22, 2023
ខេត្តបន្ទាយមាន៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានប្រកាសថា បើមានអ្នកថតបុគ្គលដឹកសម្រាមចោលតាមទីសាធារណៈក្នុងមូលដ្ឋានក្រុងបាន នឹងជូនរង្វាន់ថវិកា ២០ម៉ឺនរៀល។

នេះគឺជារឿងដ៏ល្អមួយ សម្រាប់អ្នកក្រុងសិរីសោភ័ណ បានចាប់ផ្ដើមអនុវត្តនូវវិធានការនេះ ដែលមិនមានអ្នកធ្វើរឿងនេះពីមុននោះឡើយ។ តាមរយៈខ្លឹមសារបង្ហោះរបស់ លោក ស្រេង សុផល បានប្រកាសថា នឹងជូនរង្វាន់ថវិកា២០ម៉ឺនរៀល ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងករណីថតរូបបុគ្គលដឹកសម្រាមចោលតាមទីសាធារណៈធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពពុកម៉ែនិងសោភ័ណភាពក្រុង ៕

