PR

Liberty Carz – ប្រេនទិញលក់រថយន្តឈានមុខគេនៅកម្ពុជា

BY
Liny Chan
April 23, 2023

Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកាដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។

កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជា ផ្លូវការនៅក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទីផ្សារ ទិញ និងលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទិញ និង អ្នកលក់អាចទទួលបានបទពិសោធន៍គ្រប់សេវាកម្មដែល Liberty Carz ផ្តល់ជូន។

អតិថិជនអាចទាញយកកម្មវិធី Liberty Carz Customer និងរកមើលយានយន្ត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ បច្ចេកទេស និងម៉ាក ដែលគេពេញចិត្ត។ កម្មវិធីផ្ដល់ព័ត៌មាន អំពីរថយន្ត សម្រាប់លក់រួមទាំងតម្លៃគុណភាព និងចំនួនរថយន្ត នៅក្នុងស្ដុក។ អតិថិជនក៏អាចធ្វើការណាត់ជួប ដើម្បីមើល រថយន្តផងដែរ។

នៅពេលដែលរថយន្តណាមួយត្រូវបានជ្រើសរើស អតិថិជនអាចត្រូវបានបញ្ចប់ការទិញរបស់គេបានតាមរយៈកម្មវិធីផ្ទាល់ដោយមិនចាំបាច់ទៅកាន់ទីតាំងបង្ហាញនោះឡើយ។ លោកអ្នកអាចទូរស័ព្ទទៅលេខទូរស័ព្ទរបស់ Libertycarzដោយផ្ទាល់តាមរយៈ (+855)17070077 នោះក្រុមការងារសេវាកម្មអតិថិជនរបស់Liberty Carz នឹងធ្វើការទំនាក់ទំនងទៅអ្នកភ្លាមៗ ដើម្បីការចុះបញ្ជីរថយន្តរបស់អ្នកនៅលើ App ។

ពាណិជ្ជករដែលចង់លក់រថយន្តក៏អាចប្រើកម្មវិធី Liberty Carz Merchant App ដើម្បីចុះបញ្ជីរថយន្តរបស់ពួកគេសម្រាប់លក់ផងដែរ។ ពួកគេអាចបញ្ចូលព័ត៌មានអំពីរបស់រថយន្ត ដូចជាតម្លៃ និងលក្ខណៈរបស់រថយន្តជាដើម។ បន្ទាប់មក កម្មវិធីនឹងផ្សព្វផ្សាយរថយន្តសម្រាប់លក់ ហើយអ្នកទិញទាំងឡាយដែលចាប់អារម្មណ៍មកលើរថយន្តនោះ នឹងអាចមើលព័ត៌មានរថយន្ត ហើយនាំមកនូវការលក់មួយដែលមានប្រសិទ្ធភាព។ នៅពេលដែលពាណិជ្ជករទទួលបានសំណើ នោះពួកគេនឹងអាចបញ្ចប់ប្រតិបត្តិការនៅលើកម្មវិធី។

Interface របស់កម្មវិធីរវាងអតិថិជន និងពាណិជ្ជករគឺ ការរចនាយ៉ាងស្រស់ស្អាត និងអេក្រង់អន្តរកម្មដែលទាក់ទាញ ប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ និងវិចារណញាណ។ អ្នកប្រើ ត្រូវការតែធ្វើការសម្រេចចិត្តឱ្យបានច្បាស់ដូចដែល Liberty បានផ្តល់នូវដំណោះស្រាយ turn-key ។

លក្ខណៈដែលធ្វើឲ្យ Liberty Carz APP ខុសប្លែកពីកម្មវិធី ចែករំលែករថយន្តផ្សេងទៀតនៅលើទីផ្សារ គឺវាមិនត្រឹមតែជា APP ជួលរថយន្តប៉ុណ្ណោះទេ តែក៏ផ្ដោតលើផ្នែកលក់ផងដែរ។ ក្រុមហ៊ុននឹងនៅតែបន្តកែលម្អ និងអាប់ដេតកម្មវិធី Liberty Carz ជាបន្តបន្ទាប់ យើងមានគម្រោងប្រមូលមតិកែលម្អពីអ តិថិជន និងពាណិជ្ជករ ដើម្បីកំណត់ចំណុច ដែលត្រូវការកែលម្អ អនុវត្តមុខងារថ្មីៗ និងរួមបញ្ចូលសេវាកម្មផ្សេងទៀត ដូចជា ការធានារ៉ាប់រង ឬហិរញ្ញវត្ថុជាដើម។ នេះបើតាមការលើកឡើង របស់ប្រធានផ្នែកលក់នៃក្រុមហ៊ុនLiberty Group។

ផែនការអនាគតរបស់ Liberty Group សម្រាប់ Liberty Carz APP គឺការពង្រីកលទ្ធភាពរបស់យើងទៅកាន់ទីផ្សារ ផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ និងការពង្រឹងមុខងារឆ្លាតវៃរបស់ វេទិកានេះ ដើម្បីការផ្ដល់យោបល់ដល់អតិថិជន និងលើកកម្ពស់ ជម្រើសនៃការចែករំលែករថយន្តប្រកបដោយនិរន្តរភាព និង ការពារបរិស្ថាន។ ហើយនៅពេលអនាគត Liberty Carz ក៏នឹង វិនិយោគក្នុងការរួមបញ្ចូលមុខងារសង្គ្រោះនៅលើ App ដោយ គាំទ្រអតិថិជនក្នុងការដោះស្រាយឧប្បត្តិហេតុ ដែលមិន នឹកស្មានដល់។

សរុបមក កម្មវិធី Liberty Carz ផ្ដល់នូវមធ្យោបាយ ងាយស្រួល និងទំនើបសម្រាប់ អតិថិជនក្នុងការទិញ និងលក់ រថយន្ត។ កម្មវិធីនេះរួមបញ្ចូលអ្នកទិញ និងអ្នកលក់នៅលើ វេទិកាតែមួយ ដែលធ្វើឱ្យវាងាយស្រួល សម្រាប់ភាគីទាំងពីរក្នុង ការបញ្ចប់ប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។ Liberty Carz កំណត់ស្តង់ដារជាម៉ាកឈានមុខគេក្នុងការទិញ និងលក់ រថយន្តមួយទឹក ចាប់ពីម៉ាកថ្នាក់កណ្តាលដល់ថ្នាក់ខ្ពស់នៅក្នុង ទីផ្សារកម្ពុជា។ សម្រាប់អនាគតសំរាប់អ្នកចង់ដឹងពីរបៀបទិញ ឬ លក់រថយន្ត Liberty Carz បានមកដល់ហើយ។

QR Code សម្រាប់ដោតឡូតអេបរបស់ពាណិជ្ជករ

QR Code សម្រាប់ដោតឡូតអេបរបស់អតិថិជន

កម្មវិធីនេះបានភ្ជាប់មកនូវ Interfaceដ៏ទាក់ទាញ និងការរចនាយ៉ាងស្រស់ស្អាតសម្រាប់ទាំងអតិថិជន និងពាណិជ្ជករលក់រថយន្ត ដើម្បីដំណើរការប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz បានយ៉ាងងាយស្រួល។ លោកអ្នកគ្រាន់​តែ​ធ្វើ​ការ​សម្រេច​ចិត្តតែប៉ុណ្ណោះ នោះ Liberty Carz នឹង​ផ្តល់​នូវ​ដំណោះ​ស្រាយជូនលោកអ្នក ។

Liberty Carz បានកំណត់ស្តង់ដារជាប្រេនឈានមុខគេក្នុងការទិញ និងលក់រថយន្តមួយតឹក ចាប់ពីម៉ាកធម្មតាដល់ម៉ាកទំនើបផ្សេងៗក្នុងទីផ្សារកម្ពុជា។ ជ្រើសរើសដំណោះស្រាយសម្រាប់អនាគតនៃការទិញលក់រថយន្តរបស់លោកអ្នក ជាមួយ​ Liberty Carz។

Share This Post: