ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងរៀបចំដែនដី ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ១២នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២ ខែមិថុនា

    BY Khmernote Media April 24, 2023
    ឱកាសល្អ! ក្រសួងរៀបចំដែនដី ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ១២នាក់ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២ ខែមិថុនា

    រាជធានីភ្នំពេញ នៅថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពីជ្រើសរើសនិស្សិត និងមន្រ្តីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង សម្រាប់ឆ្នាំ២០២៣។

    ក្រសួងនឹងធ្វើការប្រឡងប្រជែងជ្រើសរើសនិស្សិត និងមន្ត្រីរាជការទូទៅឱ្យចូលបម្រើ ការងារក្នុងក្របខណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រភេទក្របខណ្ឌ“ក” ចំនួន ១២កន្លែង។ និស្សិត និង មន្ត្រីរាជការទូទៅដែលមានសញ្ញាបត្រត្រូវនឹងជំនាញដែលជ្រើសរើស អាចដាក់ពាក្យសុំប្រឡងប្រជែងតាមជំនាញ និងអង្គភាពដូច ខាងក្រោម៖

    ក. ទីស្តីការក្រសួង ជ្រើសរើសចំនួន ១១ កន្លែង៖

    -ជំនាញវិស្វកម្ម ចំនួន ០៣ កន្លែង
    -ជំនាញស្ថាបត្យកម្ម ចំនួន ០៣ កន្លែង
    -ជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ០៤ កន្លែង
    -ជំនាញនីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ចំនួន ០១ កន្លែង ។

    ខ. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ជ្រើសរើសចំនួន ០១ កន្លែង៖

    -ជំនាញភាសាអង់គ្លេស ចំនួន ០១ កន្លែង ៕

    ប្រភព៖ Ministry of Land Management, Urban Planning and Construction Cambodia

    Share This Post: