ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២ ខែឧសភា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅផ្នែកខ្លះអាចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmernote Media April 25, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២ ខែឧសភា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម នៅផ្នែកខ្លះអាចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

    ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួល។ ដោយឡែកនៅថ្ងៃខ្លះ ក៏នឹងអាចកើតមានឡើងនូវសម្ពាធទាបកម្ដៅ (Thermal Low) ផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៦-៣៨ °C
    – ផ្នែកមួយចំនួននៃបណ្តារាជធានី-ខេត្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្គួរ នៅផ្នែកខ្លះលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្តាខេត្តភាគពាយ័ព្យ។

    ២៖តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៥- ៣៧ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣៖តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
    – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ក្រសួងធនធានទឹក អំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: