ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកស្រី ធី សុវណ្ណថា និងមន្ត្រី ៥រូប ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល

    BY Khmernote Media April 28, 2023
    លោកស្រី ធី សុវណ្ណថា និងមន្ត្រី ៥រូប ត្រូវបានតែងតាំងជាអភិបាលរងក្រុងអរិយក្សត្រ ដែលជាក្រុងថ្មីមួយរបស់ខេត្តកណ្តាល

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជ​រដ្ឋា​ភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញថា សមាសភាពអភិបាលរងក្រុង នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាលចំនួន ៥រូប ដូចមានរាយនាមខាងក្រោម៖

    ១-លោក ផុន គឹមឡុង ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

    ២-លោក ស៊ឺង សុផាន់ណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុង អរិយក្សត្រ

    ៣-លោក ជា ហ៊ោ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ

    ៤-លោក ចាន់ គឿយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុង អរិយក្សត្រ

    ៥-លោកស្រី ធី សុវណ្ណថា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរង នៃគណៈអភិបាលក្រុងអរិយក្សត្រ។

    Share This Post: