ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ នឹងផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តតាកែវ

    BY Khmernote Media April 28, 2023
    រដ្ឋបាលខេត្តតាកែវ នឹងផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តតាកែវ

    ខេត្តតាកែវ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ នៅតាមបណ្តាក្រុង ស្រុកទូទាំងខេត្តតាកែវ។

    យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត តាកែវ ដែលមានបំណងចង់ទស្សនានូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ក្នុងឱកាស ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រដ្ឋបាលខេត្ត មានកិត្តិយស សូមជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖

    រដ្ឋបាលខេត្តតាកែវ បានសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនិងរដ្ឋបាលក្រុង ស្រុក បានរៀបចំទីតាំងការ ផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅតាមទីតាំងដូចខាងក្រោម៖

    ប្រភព៖ រដ្ឋបាលខេត្តតាកែវ

    Share This Post: