ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ដ្រីម្នាក់រស់នៅក្រុងកោះរ៉ុង ឈឺពោះឆ្លងទន្លេ ត្រូវបានឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យមួយគ្រឿង ជួយសង្គ្រោះយកទៅមន្ទីរពេទ្យដោយជោគជ័យ

    BY Khmernote Media April 29, 2023
    ស្ដ្រីម្នាក់រស់នៅក្រុងកោះរ៉ុង ឈឺពោះឆ្លងទន្លេ ត្រូវបានឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យមួយគ្រឿង ជួយសង្គ្រោះយកទៅមន្ទីរពេទ្យដោយជោគជ័យ

    ខេត្តព្រះសីហនុ៖ យោងតាមប្រភពអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា កាលពីវេលាម៉ោងជាង០៤៖៣០នាទីទាបភ្លឺ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់ឈឺពោះខ្លាំង ឆ្លងទន្លេ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

    បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។

    បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

    ប្រភព៖ Huy Bunleng News

    Share This Post: