ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកាសែត ម៉ាឡេស៊ីផ្សាយជាភាសាចិន ធ្វើការកែតម្រូវពាក់ព័ន្ធការចុះផ្សាយរឿងបារម្ភស្ទះចរាចរណ៍ក្នុងការដឹកជញ្ជូនកីឡាករពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត

    BY Khmernote Media May 2, 2023
    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យកាសែត ម៉ាឡេស៊ីផ្សាយជាភាសាចិន ធ្វើការកែតម្រូវពាក់ព័ន្ធការចុះផ្សាយរឿងបារម្ភស្ទះចរាចរណ៍ក្នុងការដឹកជញ្ជូនកីឡាករពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត

    រាជធានីភ្នំពេញ​៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជាបានអះអាង និង ធ្វើការធានាទៅលើបញ្ហាសុវត្ថិភាពទាំងឡាយទាំងពេលវេលានៃការប្រកួតដែលកាសែតម៉ាឡេស៊ីជាភាសាចិនមួយ បានចុះផ្សាយថាកីឡាករម៉ាឡេស៊ីមានកង្វល់អាចនឹងស្ទះចរាចរណ៍ទៅលើការដឹកជញ្ជូនពីកន្លែងស្នាក់នៅទៅកន្លែងប្រកួត។

    សម្តេចតេជោបានស្នើឱ្យកាសែតម៉ាឡេស៊ីដែលផ្សាយជាភាសាចិនគប្បីធ្វើការកែតម្រូវពាក់ព័ន្ធរឿងបារម្ភស្ទះចរាចរណ៍ក្នុងការដឹកជញ្ជូនកីឡាករពីកន្លែងស្នាក់នៅទៅទីកន្លែងប្រកួត។ ការស្នើរបស់សម្តេចតេជោនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃ០១ ខែឧសភា ឆ្នាំ២០២៣។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កង្វល់របស់ពួកគាត់លើកឡើងនៅពេលនេះថាដាក់នៅតាមសណ្ឋាគារអាចនឹងស្ទះចរាចរណ៍ទៅលើការដឹកនាំទៅប្រកួត។ សម្តេចតេជោថ្លែងថា៖ “ខ្ញុំសុំប្រកាសជូនទៅអ្នកសារព័ត៌ មានជាភាសាចិននៅប្រទេសម៉ាឡេស៊ីថាកម្ពុជាបានត្រៀមរួចរាល់ការដឹកជញ្ជូនគឺមិនចាំបាច់ខ្វល់អំពីបញ្ហាស្ទះចរាចរណ៍ទេ ។ ប្រទេសខ្មែររបស់ខ្ញុំគឺច្បាស់ លាស់ណាស់លើបញ្ហានេះ គឺមិនមែនត្រឹមតែម៉ូតូនាំមុខទេ ចង់យករថក្រោះនាំមុខក៏បានដែរដើម្បីឱ្យបានទៅដល់ទីកន្លែងប្រកួត”

    សម្តេចតេជោសង្កត់ធ្ងន់ថា អាហ្នឹងត្រូវស្គាល់ខ្មែរឱ្យបានច្បាស់បន្តិច រឿងនេះគឺមិនមានអ្វីជាចំណោទទេប្រជាជននៅរាជធានីភ្នំពេញនេះគឺមានភាពថ្លៃថ្នូរណាស់។ កាលពីសម័យប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធគ្មានគណៈប្រតិភូណាមួយត្រូវស្ទះចរាចរណ៍ដោយសារតែការកកស្ទះចរាចរណ៍នោះទេ។ “ដូច្នេះអ្នកសារព័ត៌មានភាសាចិនរបស់ម៉ាឡេស៊ីគប្បីធ្វើការកែតម្រូវគឺអាចយកសំដីរបស់ខ្ញុំទៅកែតម្រូវទៅបានហើយថាសុំកុំបារម្ភចំពោះការមកដល់ប្រទេសកម្ពុជា។ ខ្ញុំធានាអះអាងខ្ញុំយកក្បាលខ្ញុំទទួលខុសត្រូវទៅលើបញ្ហាសុវត្ថិភាពទាំងឡាយទាំងពេលវេលានៃការប្រកួត”។ នេះជាការអះអាងបន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ សម្តេចតេជោបានឱ្យដឹងដែរថា បញ្ហានេះវាមិនអាចមានរឿងហ្នឹងកើតឡើងទេសូមរង់ចាំមើលចុះរឿងនេះជាការទទួលខុសត្រូវរបស់យើងដែលយើងត្រូវធ្វើ ៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post: