សប្តាហ៍ចុងក្រោយមុនចូល Live Show របស់ Duet Song កូនក្រុម ឈិន ម៉ានិច្ច នៅតែលេចធ្លោខ្លាំង
- BY
- Liny Chan
- May 3, 2023
កម្មវិធីប្រឡងចម្រៀង Duet Song Festival Cambodia កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងនាមជាកម្មវិធីថ្មីសន្លាងមិនធ្លាប់មានពីមុនមក។

កន្លងមកជាច្រើនសប្តាហ៍ ឃើញថាក្រុមរបស់តារាចម្រៀង ឈិន ម៉ានិច្ច មានកូនក្រុមដែលត្រៀមទៅវគ្គផ្សាយផ្ទាល់សុទ្ធតែលេចធ្លោនិងមានសមត្ថភាពខ្លាំង។

មិនត្រឹមតែមានកូនក្រុមដែលជាបេក្ខជនមានសំឡេងល្អៗនោះទេ កូនក្រុមជាបេក្ខនារីម្នាក់នេះក៏មានសំឡេងខ្លាំងមិនធម្មតាឡើយ។
បេក្ខនារី សុគន្ធា បានឡើងបងស្រាយផ្ទាល់ជាមួយតារាចម្រៀងអាជីពកញ្ញា ឈិន ម៉ានិច្ច ដែលជាមេក្រុមបានយ៉ាងពីរោះសមត្រដងយ៉ាងឥតខ្ចោះតែម្តង។

គួរបញ្ជាក់ផងដែរថា កម្មវិធី Duet Song Festival Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8 យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






