ក្រុមក្មេងទំនើងដែលមានឈ្មោះថា NG ZIN តែងតែបង្ហោះម៉ូតូនៅតាមទីសាធារណៈ ក្នុងមូលដ្ឋានស្រុកឈូក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់
ខេត្តកំពត៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា ក្រុមក្មេងទំនើង NG ZIN បានមកដល់ស្នងការខេត្តហើយ ដើម្បីមកទទួលការអប់រំនៅតំណាក់ធំ និងបញ្ឈប់សកម្មភាពនេះតទៅទៀត ក្រោយបង្ហោះម៉ូតូនៅតាមទីសាធារណៈយ៉ាងអនាធិបតេយ្យ ក្នុងមូលដ្ឋានស្រុកឈូក។

បើយោងតាមប្រភពដដែលបានឱ្យដឹងថា ក្រុមក្មេងទំនើងដែលមានឈ្មោះថា NG ZIN ដែលតែងតែបង្ហោះម៉ូតូនៅតាមទីសាធារណៈត្រូវបានយកដល់អធិការស្រុកឈូកជាបណ្តើរៗហើយ សូមអរគុណដល់លោកអធិការស្រុកឈូកនិងកងកំលាំងទាំងអស់ដែលបានប្រត្តិបត្តិការទាន់ពេលវេលា លើកនេះការអប់រំត្រូវយកមកអប់រំនៅស្នងការខេត្ត ប្អូនអើយប្អូនសុទ្ធតែ NG ZIN រូបរៀងប្អូនមួយៗមើលមិនយល់ ឈប់ទៅប្អូនអនាគតនៅវែងឆ្ងាយណាស់សំរាប់ប្អូនៗទាំងអស់គ្នា មកមិនទាន់អស់ទេក្រុម NG ZIN កំពុងយកមកបន្តទៀត។
នៅក្នុងថ្ងៃដដែល ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់បន្ថែមថា ក្នុងករណីបងប្អូនអាចផ្តល់ព័ត៌ជាក់លាក់ឈានទៅរកឃើញក្រុមក្មេងទំនើងទាំងអស់នេះបាន យើងខ្ញុំនិងផ្តល់ថវិកាចំនួន ៥០ ម៉ឺនរៀលនិងរក្សាការសំងាត់ជូន។ សូមផ្ញើរព័ត៌មានមកកាន់ messenger សូមជំរាបថា page ស្នងការដ្ឋាននគរបាលខេត្តកំពត គឺខ្ញុំជាអ្នកគ្រប់គ្រងដោយផ្ទាល់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត