ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ គប់កញ្ចក់រថយន្តដឹកកម្មករ កម្មការិនី បណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ នៅស្រុកសំរោងទង

    BY Khmernote Media May 4, 2023
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ គប់កញ្ចក់រថយន្តដឹកកម្មករ កម្មការិនី បណ្តាលឱ្យបែកកញ្ចក់ផ្នែកខាងមុខ នៅស្រុកសំរោងទង

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីវេលាម៉ោង១៩:៣៥នាទីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវក្នុងភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានជនសង្ស័យបានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ-រថយន្ដដឹកកម្មករ-កម្មការិនី ដែលធ្វើដំណើរឆ្លងកាត់តាមភូមិសាស្រ្ដខាងលើបណ្តាលអោយបែកកញ្ចក់ផ្នែកខាងមុខ។

    រថយន្ដបែកកញ្ចក់ជាកម្មសិទ្ធរបស់ឈ្មោះ ជា សិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្តម៉ាកហ៊ិយិនដាយ កូរ៉េពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-8710 ។

    ដោយបានការយកចិត្ដទុកដាក់និងចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ នាព្រឹកថៃ្ង០២ ខែឧសភា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឃុត សុផល អធិការ នគរបាលស្រុកសំរោងទង បានស្រាវជ្រាវនិងឈានទៅឃាត់ជនសង្ស័យម្នាក់មានឈ្មោះ ហ៊ុន ហាន ហៅឡុញ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

    បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសំរោងទងដេីម្បីសាកសួរនិងចំណាត់ការតាមនីតិវិធីបន្ដ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

    Share This Post: