ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ(Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម
BY Khmernote Media
May 5, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកខ្សែរត់ពិសេសរថយន្តក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Epress Bus) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ មហាជន រួមទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ទៅទស្សនាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដល់ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ (ដូចមានតម្រាយផ្លូវជូនភ្ជាប់មកជាមួយ) នឹងមានព័ត៌មាន លម្អិតអំពីតម្រាយផ្លូវដូចខាងក្រោម៖


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ