ព័ត៌មានជាតិ
មន្រ្តីជំនាញ រកឃើញសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះ ដែលខូចគុណភាពជាង ៧តោន យកទៅកម្ទេចចោល នៅរាជធានីភ្នំពេញ
BY Khmernote Media
May 9, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយមន្រ្តីជំនាញសុខភាពសត្វដែលដឹកនាំដោយលោកអគ្គនាយករង ក.ប.ប. ប្រធានក្រុមការងារចំពោះកិច្ច បានធ្វើការកម្ទេចចោលទំនិញខូចគុណភាពប្រមាណជាង៧តោន។

មន្រ្តីជំនាញ ក.ប.ប. បានធ្វើការកម្ទេចចោលសាច់បង្កក គ្រឿងក្នុងមាន់ គ្រឿងសម្អាង និងនំចម្រុះដែលខូចគុណភាពចំនួន ៧ ០០៧គីឡូក្រាម។ ដែលផលិតផលទាំងអស់នេះគឺបានមកពីការស្រាវជ្រាវរកឃើញរយៈពេលកន្លងមកស្ថិតនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕





ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF