ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យបញ្ឈប់ចែកចាយការផ្សាយព័ត៌មានបកស្រាយខុសពីបច្ចេកទេស ដែលលើកឡើងថា មនុស្សពេញវ័យ សុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម

    BY Khmernote Media May 9, 2023
    លោកជំទាវ ឱ វណ្ណឌីន អំពាវនាវឱ្យបញ្ឈប់ចែកចាយការផ្សាយព័ត៌មានបកស្រាយខុសពីបច្ចេកទេស ដែលលើកឡើងថា មនុស្សពេញវ័យ សុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឈប់ចែកចាយការផ្សាយដែលបកស្រាយខុសពីបច្ចេកទេស ដែលលើកឡើងថា «មនុស្សពេញវ័យ សុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម»។

    ក្នុងសំណេរនោះ បានលើកឡើងថា៖ «មនុស្សពេញវ័យ មានសុខភាពល្អ មិនបាច់ចាក់វ៉ាក់សាំងបន្ថែម (ដូសទីបួនទីប្រាំទីប្រាំមួយទី ប្រាំពីរទេ …) វ៉ាក់សាំងពីរដូសដំបូង និងដូសជំរុញទីមួយ គ្រប់គ្រាន់ហើយលើសពីនេះក៏វ៉ាក់សាំងផ្តល់ គុណប្រយោជន៍សម្រាប់សុខភាពតិចតួចបំផុត ។»

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា នេះជាការបកស្រាយខុសបច្ចេកទេសហើយ ដោយ WHO មិនបាននិយាយបែបនេះទេ អ្នកដែលបកស្រាយនេះ មានបំណងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយ ៕

    ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

    Share This Post: