ឱកាស! ក្រសួងសេដ្ឋកិច្ច ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ៥រូប ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២១ ខែឧសភា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៥រូប ដើម្បីចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ៥ រូប មកបម្រើ ការងារពេញម៉ោង ដែលត្រូវមានគុណវល្លិដូចខាងក្រោម៖
– មានបរិញ្ញាប័ត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល, សេដ្ឋកិច្ច, ធនធានមនុស្ស, ពាណិជ្ជកម្ម, ធុរកិច្ច, គណនេយ្យ និងហិរញ្ញវត្ថុ ឬជំនាញផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល
– មានបទពិសោធន៍ការងារពាក់ព័ន្ធ (ជាការប្រសើរ)
– ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, Powerpoint និង Tools ផ្សេងៗបានល្អប្រសើរ
– មានចំណេះដឹងផ្នែកភាសាអង់គ្លេសល្អប្រសើរ
– ចេះទំនាក់ទំនង និងអាចធ្វើការងារជាក្រុមបានល្អ
– មានសមត្ថភាពគ្រប់គ្រង និងដោះស្រាយការងារប្រកបដោយភាពច្នៃប្រឌិត, ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់
– មានអាកប្បកិរិយាល្អ ពុំធ្លាប់ជាប់ទោសបទឧក្រិដ្ឋ ឬមជ្ឈិម
– ព្រមទទួល និងបំពេញភារកិច្ច តាមលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងលក្ខន្តិកៈ និងបទបញ្ញត្តិ។
បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យទៅ តាមតួនាទីការងារ និងគុណវុឌ្ឈ និងអាចមានឱកាសក្លាយជាមន្ត្រីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងបានបម្រើការងារ ក្នុងរយៈពេលកំណត់មួយ។
បេក្ខជន ឬ បេក្ខនារីត្រូវចូលទៅកាន់ http://career.digitaleconomy.gov.kh ដើម្បីទទួលព័ត៌មានបន្ថែម និងដាក់ពាក្យតាមអនឡាញ។ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី។
មានតែបេក្ខជន ឬ បេក្ខនារីដែលជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) តែប៉ុណ្ណោះ ដែលនឹងត្រូវអញ្ជើញមកសម្ភាសន៍ផ្ទាល់មាត់ ៕

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance