ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូលមួយគ្រឿង យកមករក្សាទុកនៅសាខាគយ

    BY Khmernote Media May 10, 2023
    អាវុធហត្ថខេត្តកោះកុង ឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូលមួយគ្រឿង យកមករក្សាទុកនៅសាខាគយ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅវេលាម៉ោង១១:៤៥នាទី នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្ត បានឃាត់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល ០១គ្រឿង ម៉ាកTOYOTA CAMRY (HYBRID) ពណ៌ខ្មៅ ឆ្នាំផលិត2007 ពាក់ស្លាកលេខក្លែងក្លាយ បាត់ដំបង 2A-6890 ត្រង់ចំនុចដីឡូតិ៍ ភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

    បច្ចុប្បន្ន រថយន្តខាងលើ ត្រូវបានកម្លាំងគយនាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី ៕

    ប្រភព៖ GRK News

    Share This Post: