ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងវប្បធម៌ នឹងប្រឡងជ្រើសរើសសិស្ស និស្សិត ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែឧសភា

    BY Khmernote Media May 13, 2023
    ក្រសួងវប្បធម៌ នឹងប្រឡងជ្រើសរើសសិស្ស និស្សិត ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ផុតកំណត់ទទួលពាក្យថ្ងៃទី២៥ ខែឧសភា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តទទួលពាក្យប្រឡងជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិល ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

    គណៈកម្មការរៀបចំការប្រឡងក្របខណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្រាប់ឆ្នាំ២០២៣ សូមជូនដំណឹងដល់សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងពីរភេទឱ្យបានជ្រាបថា ក្រសួងនឹងបន្តការទទួល ពាក្យចុះឈ្មោះសុំសិទ្ធិប្រឡងបន្តរហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទីល្ងាច។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សិស្ស និស្សិត និងមន្ត្រីរាជការស៊ីវិលទាំងពីរភេទ ជ្រាបជា ព័ត៌មាន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០១១ ៦៣២ ២០២ / ០៩៩ ៥០១ ៥០០។ បេក្ខជនអាចទាញយកពាក្យសុំសិទ្ធិប្រឡងតាមរយៈតំណនេះ៖ https://bit.ly/40LQELv

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

    Share This Post: