ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧
BY Khmernote Media
May 16, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ។

រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ៕

