ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ

    BY Khmernote Media May 17, 2023
    កម្លាំងនគរបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីយកដុំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៥០នាទី នៅចំណុចលើផ្លូវក្រាលក្រួសក្រហមទំនប់វត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានព័ត៌មានករណីគប់កញ្ចក់រថយន្ដ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋានស្រុកបសេដ្ឋ បានចេញល្បាតក្នុងភូមិសាស្រ្តភ្លាមមកដល់ចំណុចខាងលើ សមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន ០៣នាក់។

    ជនសង្ស័យចំនួន ៣នាក់រួមមាន៖
    ១-ឈ្មោះ នុត សំនាង ភេទប្រុស អាយុ២១ឆ្នាំ (ជនដៃដល់)
    ២-ឈ្មោះ ថោង សុភាព ភេទប្រុស អាយុ១៦ឆ្នាំ
    ៣-ឈ្មោះ ផាន ឈិត ភេទប្រុស អាយុ១៨ឆ្នាំ ទាំង០៣នាក់រស់នៅភូមិពោធិ៍ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

    ជនសង្ស័យបានសារភាពថាពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខ 2U-3148 របស់ជនរងគ្រោះឈ្មោះ ហោ ច្រិល ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្កង ស្រុកបសេដ្ឋ ដោយគោលបំណងគប់លេង បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងក្រោយផុតពីកញ្ចក់ ដែលកន្លងមកពួកខ្លួនក៏ធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្ដអ្នកដំណើរញឹកញាប់ដែរ។ បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកមកសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ- General Commissariat of National Police

    Share This Post:
    MPO4D jitutoto mpo4d Mpoplay