ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលរដ្ឋជាច្រើននាក់ ទៅចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណៈត្រីនៅក្នុងស្ទឹងកំពុងពុលទឹក សង្ស័យបណ្តាលមកពីការបង្ហូរកាកសំណល់ពីរោងចក្រ

    BY Khmernote Media May 19, 2023
    ពលរដ្ឋជាច្រើននាក់ ទៅចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណៈត្រីនៅក្នុងស្ទឹងកំពុងពុលទឹក សង្ស័យបណ្តាលមកពីការបង្ហូរកាកសំណល់ពីរោងចក្រ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ពលរដ្ឋជាច្រើននាក់ អ្នកខ្លះកាន់សំណាញ់ ខ្លះកាន់ស្នរ និងខ្លះកាន់កញ្ច្រែង ដើម្បីចាប់ត្រីនៅក្នុងស្ទឹងព្រែកត្នោត ខណៈត្រីនៅក្នុងស្ទឹងនេះកំពុងពុលទឹក នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

    ពលរដ្ឋដែលនាំគ្នាទៅនេសាទត្រីក្នុងស្ទឹងនេះ បានឱ្យដឹងថា នៅព្រឹកនេះពួកគាត់នាំគ្នាមកចាប់ត្រី ព្រោះត្រីក្នុងស្ទឹងបានពុលទឹក។ នេះជាឆ្នាំទី២ហើយដែលត្រីក្នុងស្ទឹងនេះបានពុល ហើយករណីពុលនេះទំនងបណ្តាលមកពីការបង្ហូរកាកសំណល់ពុលចេញពីរោងចក្រ សហគ្រាស ដែលស្ថិតនៅផ្នែកខាងលើ។ ការបង្ហូរកាកសំណល់នេះបានធ្វើឱ្យត្រីគ្រប់ប្រភេទបានពុល មានទាំងត្រីតូចទាំងត្រីធំ ហើយប្រជាពលរដ្ឋជាអ្នកនេសាទចាប់បានយ៉ាងច្រើនក្នុងម្នាក់ៗ។

    អាជ្ញាធរ និងមន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការពុលនៅឡើយទេ នៅព្រឹកនេះ ខណៈកំពុងចុះពិនិត្យសិក្សាស្រាវជ្រាវ៕

    ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ស្ពឺ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay