ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលទឹកដោះគោម្សៅ ២ប្រភេទនេះ​ ដែលគ្មានការទទួលស្គាល់ពីក្រសួង

    BY Khmernote Media May 19, 2023
    ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលទឹកដោះគោម្សៅ ២ប្រភេទនេះ​ ដែលគ្មានការទទួលស្គាល់ពីក្រសួង

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង បានចេញសេចក្តីប្រកាសព័ត៌ស្តីពី​ ផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅ Canxi Nano Gold និងFotecpham Gout ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

    – អនុលោមតាមខ្លឹមសារច្បាប់វិសោធនកម្មស្តីពីការគ្រប់គ្រងឱសថ ។
    – អនុលោមតាមខ្លឹមសារអនុក្រឹត្យលេខ១៣៣ អនក្រ បក ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹម ទារក និងកុមារ
    – អនុលោមតាមប្រកាសរបស់ក្រសួងសុខាភិបាលលេខ៤៣០១អបស/ឱអបសស្ដីពីលក្ខខណ្ឌក្នុងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលចំណីអាហារ ។

    ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូម ជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬទិញផលិតផលទឹកដោះគោម្សៅដែលកំពុងផ្សព្វផ្សាយគ្មាន លក្ខណៈវិទ្យាសាស្ត្រតាមគណនីហ្វេសប៊ុក និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

    ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយផលិតផលនេះ។ ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួង សុខាភិបាល សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ ០៨៥ ៥៣ ៨០ ៦៦, ០១២ ២០ ៤៩ ៦៥ ៕

    ប្រភព៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay