បច្ចេកវិទ្យា

ChatGPT អាចទាញយកមកប្រើប្រាស់នៅលើ iOS បានជាផ្លូវការ សម្រាប់អ្នកប្រើប្រាស់នៅអាមេរិក

BY
autoadmin
May 19, 2023

OpenAI បានប្រកាសថា ChatGPT ពេលនេះអាចទាញយកមកប្រើប្រាស់នៅលើប្រតិបត្តិការ iOS បានជាផ្លូវការ ក្រោយខ្លួនទើបតែបានបើកឱ្យដោនឡូតនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andriod កាលពីប៉ុន្មានខែមុន។ ក្រុមហ៊ុន AI មួយនេះបាននិយាយថា ChatGPT ថ្មីនឹងអាចប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្មានការផ្សាយពាណិជ្ជកម្ម ហើយអនុញ្ញាតឱ្យមានការបញ្ជាជាសំឡេង (voice input) ផងដែរ ប៉ុន្តែវានឹងបើកឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកជាមុនសិន មុនពេលពង្រីកទៅប្រទេសផ្សេងៗទៀតនៅប៉ុន្មានសប្ដាហ៍បន្ទាប់។

មិនខុសពីនៅលើកុំព្យូទ័រនោះទេ កម្មវិធី ChatGPT អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការជាមួយ AI chatbot ដើម្បីសួរសំណួរដោយមិនចាំបាច់សួរនៅលើ web search បូករួមទាំងការទទួលបានដំបូន្មាន ស្វែងរកការបំផុសគំនិត សិក្សា ស្រាវជ្រាវ និងច្រើនទៀត។ ដោយសារបញ្ហាជាមួយជំនួយការសំឡេង Siri និងដោយសារ Apple ផ្ទាល់មានការខ្វះខាតពាក់ព័ន្ធនឹង AI ការដាក់ចេញកម្មវិធី ChatGPT នឹងជំរុញអ្នកប្រើប្រាស់អាចសាកល្បងប្រើវាកាន់តែច្រើន។ ការបើកដំណើរការនេះក៏អាចចំណេញដល់ Google ផងដែរ ដោយសារជំនួយ web search របស់វានឹងមាននៅលើទំព័រមុខរបស់ Safari។

OpenAI និយាយថា អតិថិជន ChatGPT Plus ក៏នឹងអាចចូលប្រើ GPT-4 តាមរយៈកម្មវិធីថ្មីនេះ ពីលើការទទួលបានការចូលប្រើដំបូងចំពោះមុខងារថ្មីៗ និងពេលវេលាឆ្លើយតបលឿនជាងមុន។ ការផ្តល់ជូនការជាវត្រូវបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ហើយមានតម្លៃ ២០ ដុល្លារក្នុងមួយខែ សម្រាប់លក្ខណៈពិសេសដែលបានធ្វើឱ្យប្រសើរឡើង រួមទាំងការចូលប្រើ ChatGPT នៅកំឡុងពេល sever មានភាពមមាញឹកខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Tech Crunch

Share This Post: