សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារ ជួយដល់យុវជនស្ម័គ្រចិត្តស៊ីហ្គេម ផុន រ៉ាស៉ី ដែលបាត់ម៉ូតូ
- May 20, 2023
រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ យោងតាមគណនីតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ ៣០០០ដុល្លារសម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោកសេង ទៀង តាមទូរស័ព្ទលេខ012 961971ដើម្បីទទួលយកថវិកា។»
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២០ ខែឧសភានេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កញ្ញា ផុន រ៉ាស៉ី បានប្រកាសថា៖ «នាងខ្ញុំបានទទួលថវិកាដែលសម្ដេចពុកបានជួយរួចហើយ តាមរយៈលោកពូសេង ទៀង។ នាងខ្ញុំសូមអរគុណសម្ដេចពុក និងជូនពរឲ្យសម្ដេចពុក និងក្រុមគ្រួសារមានសុខភាពល្អ អាយុយ៉ឺនយូរ មានសុវត្ថិភាពរាល់ការធ្វើដំណើរ និងជោគជ័យគ្រប់ភារកិច្ច។ នាងខ្ញុំសូមអរគុណ» ៕


- Share This Post:






