ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Huawei មិនបាច់ប្រើស្មារតីជាតិនិយម ក៏អាចផ្តួល Apple បានដែរនៅទីផ្សារប្រទេសចិន

    BY Khmernote Media February 13, 2019
    Huawei មិនបាច់ប្រើស្មារតីជាតិនិយម ក៏អាចផ្តួល Apple បានដែរនៅទីផ្សារប្រទេសចិន

    ទូរស័ព្ទដៃម៉ាក Huawei ដែលជាផលិតផលរបស់ប្រទេសចិន ហាក់កំពុងតែមានឈ្មោះល្បីល្បាញ និងស្ទុះទៅប្រកួតប្រជែងជាមួយនឹងទូរស័ព្ទដៃម៉ាក Apple របស់អាមេរិកទៀតផង។ នៅក្នុងទីផ្សារពិភពលោកប្រហែលជាទីផ្សាររបស់ទូរស័ព្ទទាំង ២ ប្រភេទនេះ មានសន្ទុះប្រហាក់ប្រហែលគ្នា ឬលើសខ្វះគ្នាតិចតួចទៅតាមប្រទេស តែបើនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏ធំមួយក្នុងពិភពលោកនោះ គេបានមើលឃើញថាទូរស័ព្ទ Huawei មានទីផ្សារខ្ពស់ជាងទូរស័ព្ទដៃម៉ាក Apple ខ្លាំងណាស់។ និន្នាការនេះត្រូវបាន គេលើកឡើងថា ទូរស័ព្ទ Huawei មានទីផ្សារខ្ពស់ក្នុងប្រទេសចិន ព្រោះតែស្មារតីជាតិនិយមរបស់ជនជាតិចិន ដែលចង់គាំទ្រផលិតផលផលិតក្នុងប្រទេសខ្លួនឯង។

    យ៉ាងណាក្តី បើយោងតាមការស្ទង់មតិមួយ ដែលចុះផ្សាយក្នុងសារព័ត៌មានអេឡិចត្រូនិច THEVERGE អះអាងថា ទូរស័ព្ទ Huawei អាចប្រជែងឈ្នះទូរស័ព្ទដៃម៉ាក Apple ក្នុងទីផ្សារចិន មិនមែន ព្រោះតែកត្តាជាតិនិយមនោះទេ តែវាដោយសារបច្ចេកវិទ្យាដ៏ទំនើប និងតម្លៃរបស់ Huawei តែម្តង។ សម្រាប់ប្រិយមិត្តអ្នកគាំទ្រទូរស័ព្ទ Huawei ប្រាកដជាធ្លាប់បានដឹងហើយថា ទូរស័ព្ទម៉ាកនេះគឺមានសមត្ថភាពថតរូបល្អបំផុត ដែលតម្រូវតាមការចង់បានរបស់អតិថិជ​ននាពេលបច្ចុប្បន្ន ដែលស្រលាញ់ និងចូលចិត្តការថតរូបតាមទូរស័ព្ទខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ theverge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay