ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុវជនស្ម័គ្រចិត្ត ផុន រ៉ាស៊ី ដែលត្រូវចោរលួចម៉ូតូបាត់ក្នុងពេលបំពេញការងារស៊ីហ្គេម បង្ហាញក្ដីរំភើបរីករាយ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៣០០០ដុល្លារទិញម៉ូតូថ្មី

    BY Khmernote Media May 20, 2023
    យុវជនស្ម័គ្រចិត្ត ផុន រ៉ាស៊ី ដែលត្រូវចោរលួចម៉ូតូបាត់ក្នុងពេលបំពេញការងារស៊ីហ្គេម បង្ហាញក្ដីរំភើបរីករាយ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ៣០០០ដុល្លារទិញម៉ូតូថ្មី

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ យោងតាមកិច្ចសម្ភាសន៍របស់សារព័ត៌មានក្នុងស្រុកមួយបានឱ្យដឹងថា យុវជនស្ម័គ្រចិត្តម្នាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឈ្មោះ ផុន រ៉ាស៊ី ដែលបានបាត់ម៉ូតូក្នុងពេលបំពេញការងារស៊ីហ្គេម បង្ហាញក្ដីរំភើបរីករាយ និងថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានឧបត្ថម្ភជាថវិកា ៣០០០ដុល្លារទិញម៉ូតូថ្មី។

    តាមរយៈបទសម្ភាសន៍ក្នុងវិដេអូ កញ្ញា ផុន រ៉ាស៊ី បាននិយាយរៀបរាប់ថា៖ «ក្នុងអំឡុងពេល ដែលធ្វើការស្ម័គ្រចិត្ត គឺរូបកញ្ញាបានបាត់ម៉ូតូ បន្ទាប់មកបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្ដិ៍នគរបាលចាក់អង្រែក្រោម ដោយសមត្ថកិច្ចក៏បានស្រាវជ្រាវ ពិនិត្យកាមេរ៉ា ជាមួយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារយុវជនស្ម័គ្រចិត្តផងដែរ។ »

    កញ្ញា ផុន រ៉ាស៊ី សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយឧបត្ថម្ភជាថវិកាចំនួន ៣០០០ដុល្លារ ដល់រូបកញ្ញា ថែមទាំងអរគុណក្រុមការងារស្ម័គ្រចិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលបានផ្តល់ភាពកក់ក្តៅ ជួយរហូតមកដោយមិនទុកចោលឲ្យនៅឯកោនោះទេ ដែលនេះធ្វើឱ្យរូបកញ្ញា ផ្ទាល់ រំភើប និងសប្បាយចិត្តជាខ្លាំង។

    កញ្ញា ផុន រ៉ាស៊ី គឺជាគ្រូបង្រៀនម្នាក់ ក្នុងកម្រិតបឋមសិក្សា នៅសាលាបឋមសិក្សាគោកខ្ចក ភូមិគោកខ្ចក ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ រូបកញ្ញា បានដាក់ពាក្យចូលរួមជាយុវជនស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍នេះ ហើយធ្វើដំណើរមកពីខេត្តព្រៃវែង មកស្នាក់អាស្រ័យជាមួយបងប្អូនសម្រាប់តែចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះតែប៉ុណ្ណោះ។

    គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាចំនួន ៣០០០ដុល្លារអាមេរិក ជួយដល់យុវជនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៉ីហ្គេម កញ្ញា ផុន រ៉ាស៉ី ដែលបានបាត់ម៉ូតូ ដើម្បីទិញម៉ូតូមកប្រើប្រាស់វិញ ។

    ដោយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ី ដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ ៣០០០ដុល្លារសម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។ សូមចៅទាក់ទងជាមួយលោកសេង ទៀង តាមទូរស័ព្ទលេខ012 961971ដើម្បីទទួលយកថវិកា» ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay