ខ្មែរណូត

ស្វែងរក

  • PR

    ដំណោះស្រាយអាជីវកម្មជាច្រើនប្រភេទ មាននៅមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA

    BY Khmernote Media February 13, 2019
    ដំណោះស្រាយអាជីវកម្មជាច្រើនប្រភេទ មាននៅមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មថ្មីរបស់ ABA

    ធនាគារ ABA ដែលជាសមាជិកពេញសិទ្ធិនៃសម្ពន្ធធនាគារជាតិកាណាដា ថ្ងៃនេះសូមប្រកាសបើកដំណើរជាផ្លូវការ នូវ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ជាលើកដំបូងរបស់ខ្លួន ដើម្បីផ្តល់សេវាធនាគារដែលមានគុណភាពជូនដល់ វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុកដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។

    ដោយមានទីតាំងស្ថិតនៅជាន់ទីមួយនៃអគារការិយាល័យកណ្តាលរបស់ខ្លួនដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ត្រូវបានរចនាឡើងដោយផ្តោតលើការផ្តល់ភាពងាយស្រួល និងភាពឯកជនដល់អតិថិជនដែលជាម្ចាស់អាជីវកម្ម នៅពេលដែលពួកគាត់អញ្ជើញមកដល់មជ្ឈមណ្ឌលផ្ទាល់។ មជ្ឈមណ្ឌលក៏មានផ្តល់កន្លែងចំណតរថយន្ត កន្លែងរង់ចាំ បញ្ជរបម្រើអតិថិជន ក៏ដូចជាបន្ទប់ឯកជនសម្រាប់ផ្តល់ប្រឹក្សាមួយទល់នឹងមួយជាមួយបុគ្គលិកដែលមានជំនាញធ្វើការផ្ទាល់លើផ្នែកអាជីវកម្មផងដែរ។

    “យើងខ្ញុំមានមោទនភាព និងភាពរីករាយយ៉ាងខ្លាំងក្នុងការដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មនេះ ព្រោះវាជាកន្លែងដែលម្ចាស់អាជីវកម្មអាចអាស្រ័យពឹងពាក់បានក្នុងការបំពេញតម្រូវការផ្នែកធនាគារដល់ពួកគាត់។ យើងខ្ញុំជឿជាក់ថា វត្តមានរបស់មជ្ឈមណ្ឌលនឹងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការផ្នែកទីផ្សារនៅកម្ពុជា និង ជួយបង្កើនប្រសិទ្ធភាពផ្នែកបម្រើអតិថិជនរបស់យើងឲ្យបានកាន់តែប្រសើរ” លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្ម បានមានប្រសាសន៍ក្នុងឱកាសបើកដំណើរការជាផ្លូវការនេះ។

    លោកក៏បានបន្ថែមទៀតថា “ចាប់ពីពេលនេះតទៅ អតិថិជន ABA ដែលជាម្ចាស់អាជីវកម្ម អាចប្រើប្រាស់កន្លែងថ្មីនេះ បន្ថែមលើសាខារបស់ធនាគារដែលមានស្រាប់ ដើម្បីធ្វើប្រតិបត្តិការធនាគាររបស់ពួកគេ និងអាចចូលប្រើប្រាស់ហិរញ្ញវត្ថុអាជីវកម្មរបស់ពួកគេបានយ៉ាងងាយស្រួល។”

    នៅមជ្ឈមណ្ឌលថ្មីនេះ អតិថិជនអាចទទួលបានការប្រើប្រាស់សេវារបស់ធនាគារ ABA យ៉ាងសម្បូរបែប រួមមានការគណនីចរន្តនិងសន្សំ, ការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក, រតនាគារ, ឥណទាននិងហិរញ្ញប្បទានពាណិជ្ជកម្ម, ការគ្រប់គ្រងសាច់ប្រាក់, កាតឥណពន្ធ/ឥណទានសម្រាប់អាជីវកម្ម, បង់សេវាកម្មផ្សេងៗ, សេវាប្រមូលប្រាក់និងការបង់ប្រាក់, ធនាគារអនឡាញសម្រាប់អាជីវកម្ម និងអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់អាជីវកម្ម។

    មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មរបស់ ABA ចាប់បើកដំណើរការពីម៉ោង 8 ព្រឹក ដល់ម៉ោង 4 ល្ងាច និងពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ បុគ្គលិកផ្នែកប្រឹក្សា និងបេឡាករប្រកបដោយវិជ្ជាជីវៈ និងមានជំនាញច្បាស់លាស់ជាង 20រូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើអតិថិជនផ្នែកអាជីវកម្ម ក៏ដូចជាផ្ដល់ការប្រឹក្សាយោបល់ប្រកបដោយគុណភាពលើដំណោះស្រាយសមស្របសម្រាប់តម្រូវការផ្នែកសេវាធនាគារពី ABA។
    អំពីធនាគារ ABA
    ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមធនាគារដែលឈាមមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1996 មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ីចំកាត់។ សព្វថ្ងៃនេះ ABA ផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាពខ្ពស់ដល់អតិថិជនដែលរួមមាន សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងបុគ្គលផងដែរ។

    គិតមកត្រឹមថ្ងៃទី 30 មករា 2019 ធនាគារ ABA មានទ្រព្យសកម្មសរុបចំនួន 2.81 ពាន់លានដុល្លា ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំបំផុតទីបីនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឆ្នាំ2017 ធនាគារ ABA បានទទួលចំណាត់ថ្នាក់ឥណទាន ‘B’ ពីភ្នាក់ងារវាយតម្លៃឥណទានឈានមុខគេលើពិភពលោក ឈ្មោះថា Standard and Poor’s (S&P) Global Ratings និងចំណាត់ថ្នាក់ឥណទាន ‘B+’ ពីភ្នាក់ងារវាយតម្លៃឥណទាន Dagong Global Credit Rating Agency (ហុងកុង)។ នៅឆ្នាំ 2018 S&P ផ្តល់ចំណាត់ថ្នាក់ដល់ ABA ជាថ្មី ជាមួយនឹងទស្សនវិស័យ “វិជ្ជមាន”។

    ម្ចាស់ភាគហ៊ុនធំរបស់ធនាគារ ABA គឺជាធនាគារជាតិកាណាដា (www.nbc.ca) ដែលជាធនាគារធំទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេមួយនៅក្នុងខេត្ត កេបិច ជាកន្លែងដែលធនាគារបានក្លាយជាដៃគូនៃជម្រើសសម្រាប់សហគ្រាសធុនតូច និងមធ្យម។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay