ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងទៀតហើយម៉ាក Range Rover កាលពីយប់មិញ នៅក្រុងព្រះសីហនុ

    BY Khmernote Media May 24, 2023
    ករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងទៀតហើយម៉ាក Range Rover កាលពីយប់មិញ នៅក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១៖៣០ នាទី យប់រំលងអធ្រាត្រ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក់ Range Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI 1668 ដែលកើតឡើងស្ថិតក្នុងចំនុច ក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានម្ចាស់រថយន្តឈ្មោះ ទាវ គឹមភាវ ។

    + មូលហេតុ បណ្ដាលមកពីធ្លាយធុងប្រេងរថយន្តបង្កជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង។
    + ការខូចខាតរួមមានឆេះរថយន្ត ០១ គ្រឿង អស់ទាំងស្រុង។
    + កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត។
    + រថយន្តពន្លត់កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង បានប្រើប្រាស់ទឹកអស់ ០១ រថយន្ត។
    + រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធក្រុងចំនួន ០១ គ្រឿង មិនបានប្រើប្រាស់ទឹក។
    + ករណីខាងលើនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង ០២៖០០ នាទីទៀបភ្លឺ ថ្ងៃ ខែ ឆ្នាំដដែល៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay