ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អង្វរករឱ្យយកចិត្តទុកដាក់ការឆ្លាក់រូបព្រះពុទ្ធ រូបបដិមា

    BY Khmernote Media May 24, 2023
    សម្តេចតេជោ ហ៊ុន សែន  អង្វរករឱ្យយកចិត្តទុកដាក់ការឆ្លាក់រូបព្រះពុទ្ធ រូបបដិមា

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអង្វរករឱ្យយកចិត្តទុកដាក់ការឆ្លាក់រូប ព្រះពុទ្ធ រូបបដិមា។ សម្តេចតេជោ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « បញ្ហាដែលត្រូវប្រុងប្រយ័ត្នកន្លែងនេះ ខ្ញុំសូមអង្វរករ ធ្វើម៉េចការចាក់រូបបដិមា (និយាយមួយបែប គឺការចាក់ព្រះពុទ្ធ) ឱ្យត្រូវតាមខ្នាត។ មានវិហារមួយ ដែលខ្ញុំបានចំណាយលុយអស់មិនចេះតិចទេ ស្រាប់តែចាក់ព្រះមុខក្រញូវ នេះមកពីពុម្ពចាក់មិនត្រូវ ហើយត្រូវប្រុងប្រយ័ត្នតែកាលណាយើងដាក់ឱ្យប្រើប្រាស់ហើយ ធ្វើអភិសេកហើយ គឺគ្មាននរណាទៅវៃចោលនោះទេ។ អ៊ីចឹងទេ ៥០ឆ្នាំ ទៅ ១០០ឆ្នាំទៀត ក្មេងៗជំនាន់ក្រោយ មើលមិនស្គាល់រូបព្រះពុទ្ធបដិមា ព្រោះបានក្លាយអស់ទៅហើយ » ​៕ ទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay