ព័ត៌មានជាតិ

លម្អិតករណីអគ្គិភ័យ ឆេះផ្ទះវីឡាមួយកន្លែង នៅផ្លូវបេតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ

BY
Khmernote Media
May 24, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
បានឱ្យដឹងថា នៅវេលាម៉ោង ០៩៖២០ នាទីព្រឹកថ្ងៃពុធ ៥កើតខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ មានករណីអគ្គិភ័យមួយកន្លែង បានកើតឡើងនៅចំណុចផ្ទះវីឡា ផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សុខ សារ៉ាន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងទូទៅ។

+ មូលហេតុ បណ្តាលមកពីផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យតែម្តង ។
+ ប្រភេទសំណង់៖ ថ្មីបេតុង ទំហំ ២៥ម៉ែត្រ X ៣០ម៉ែត្រ ។
+ ខូចខាតសម្ភារ៖ ឆេះបន្ទប់ជាន់ទី៣ ចំនួន ០២ បន្ទប់ ទំហំ ០៨ម៉ែត្រ x ០៨ម៉ែត្រ និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។

+ កងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យចំនួន ១៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤រថយន្ត ស្មើរនឹង ៥៦ ម៉ែត្រគូប ។

+ រថយន្តជំនួយ៖
– រថយន្តកងពលតូចលេខ៧០ ចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត ស្មើនឹង ០៨ ម៉ែត្រគូប ។
– រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើនឹង ០៦ ម៉ែត្រគូប ។
– ពន្លត់ចប់ នៅវេលាម៉ោង ១០៖២០ នាទីព្រឹក នាថ្ងៃខែ ឆ្នាំដដែល ៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: